ក្តៅៗ! កម្ពុជារកឃើញ ជនជាតិអង់គ្លេសម្នាក់ទៀតហើយ មានផ្ទុកនៅវីរុសកូរ៉ូណា ឬCovid-19 នៅខេត្តកំពង់ចាម

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសថា នៅវេលាម៉ោង៧យប់ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល ធ្វើសន្នីសីទសារព័ត៌មានបន្ទាន់មួយ ស្តីពីជំងឺ Covid-19 ក្រោមអធិបតីភាព លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅទីស្តីការក្រសួងសុខាភិបាល បន្ទប់ជាន់ផ្ទាល់ដី ។

ថ្លែងនៅក្នុងពិធីនេះ ឯកឧត្តម ម៉ម ប៊ុន ហេង បានប្រកាសថា កម្ពុជា បានរកឃើញករណីស្ត្រីជនជាតិអង់គ្លេសម្នាក់ទៀតហើយ មានផ្ទុកនៅវីរុសកូរ៉ូណា ឬCovid-19 នៅខេត្តកំពង់ចាម ក្រោយធ្វើដំណើរតាមនាវាចូលមកកម្ពុជា ដែលចេញពីកំពង់ផែហូជីមីង ប្រទេសវៀតណាម និងកំពុងដាក់ឲ្យនៅដាច់ដោយឡែកពីគេ ,ខណៈស្ត្រីជនជាតិអង់គ្លេសម្នាក់ទៀត ដែលស្និទ្ធិជាមួយ ស្ត្រីដែលមានផ្ទុកវីរុសនេះ ត្រូវបានពិនិត្យតែមិនមានផ្ទុកនៅCovid-19នោះទេ តែកំពុងដាក់ឲ្យនៅក្នុងបន្ទប់ ដាច់ដោយឡែកពីគេ នៅលើវានា ។

​ករណី​ទី​១​នៅ​កម្ពុជា គឺ​បុរស​ទេសចរ​ជនជាតិ​ចិន​អាយុ​៦០​ឆ្នាំ ពី​ក្រុង​វូ​ហាន ដែល​ត្រូវបាន​រកឃើញ​កាលពី​ថ្ងៃទី​១៧ ខែមករា ហើយ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​វិញ កាលពី​ថ្ងៃទី​១០ ខែកុម្ភៈ ក្រោយ​សះស្បើយ​។ រីឯ​ករណី​ទី​២ គឺ​បុរស​ជនជាតិខ្មែរ​អាយុ​៣៨​ឆ្នាំ នៅ​ខេត្តសៀមរាប កាលពី​ថ្ងៃទី​៧ ខែមីនា ដែលមាន​ទំនាក់ទំនង​ជាមួយ​អ្នកជំងឺ​ជនជាតិ​ជប៉ុន​ដែល​តេស្ត​ឃើញ​នៅ​ប្រទេស​កំណើត​របស់ខ្លួន​៕

Related posts

Leave a Comment