ពិតជាកតញ្ញូមែន! នី រតនា និយាយថានិងសម្រេចបំណងម្តាយអ៊ំុនៅក្នុងពេលដែលខ្លួនទៅ

ភ្នំពេញ ៖ ម្ចាស់បទ កូនប្រមុំបងអើយ លោក នី រតនា ពេលនេះ បានធ្វើឲ្យទស្សនិកជន និងអ្នកគាំទ្រជាច្រើនកំពុងអន្ទះសារង់ចាំការបង្ហាញវត្តមានរបស់តារាចម្រៀងវ័យក្មេងរូបនេះឡើងបង្ហើរសំនៀងស្រាលស្រទន់នៅក្នុងកម្មវិធីប្រគំតន្ត្រីមួយ ដែលផ្សាយនៅលើស្ថានីយទូរទស្សន៍ហង្សមាស។ ប៉ុន្តែអ្វីដែលកាន់តែធ្វើឲ្យគេចាប់អារម្មណ៍ទៀតនោះ គឺលោកប្រកាសសន្យារឿងមួយជាមួយអ៊ំស្រីរបស់ខ្លួន។ការប្រកាសរបស់លោក នី រតនា នាពេលនេះ មិនត្រឹមតែធ្វើឲ្យទស្សនិកជនរង់ចាំទាំងអន្ទះសានោះទេ សូម្បីតែម្តាយអ៊ំរបស់លោក ក៏ដូចគ្នានឹងមហាជនអ្នកគាំទ្រផងដែរ។ចំពោះរឿងដែល នី រតនា

ប្រកាសបំពេញតាមបំណងស្នើសុំរបស់អ៊ំស្រីនោះគឺតាមរយៈការបកស្រាយចម្រៀងមួយបទដែលមានចំណងជើងថា កូនក្រមុំបងអើយ។លោក នី រតនា បានបញ្ជាក់នៅលើហ្វេសប៊ុកផ្ទាល់ខ្លួនថា ម៉ាក់អ៊ំគាត់ថាចង់ស្ដាប់ខ្ញុំច្រៀងបទ កូនក្រមុំបងអើយ ដូច្នេះល្ងាចនេះខ្ញុំនឹងច្រៀងបទហ្នឹងជូនគាត់ស្ដាប់តាមរយៈកម្មវិធីប្រគំតន្ត្រីស្រាបៀរកម្ពុជា នៅស្ថានីយទូរទស្សន៍ហង្សមាស HDTV ចាប់ពីវេលាម៉ោង០៨:០០យប់តទៅ។ កុំភ្លេចចូលរួមទស្សនាទាំងអស់គ្នា សូមអរគុណ។

សូមបញ្ជាក់ថា តារាចម្រៀងលោកនី រតនា ក្រោយពេលភ្ជាប់ចំណងស្នេហាជាប្តី-ប្រពន្ធជាមួយភរិយាស្រស់ស្អាតវ័យប្រហែលគ្នាដែលត្រូវជាកូនស្រីរបស់ថៅកែលក់និងនាំចូលផលិតផលថែរក្សាសម្រស់មកពីក្រៅប្រទេសបានរយៈពេលប្រមាណជា១ឆ្នាំកន្លងមកនោះពេលនេះពួកគេក៏បានប្រកាសប្រាប់ពីដំណឹងល្អ ខណៈដែលភរិយាជាទីស្រលាញ់កំពុងមានកូនក្នុងផ្ទៃផងនោះ៕ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment