ឯកឧត្តម គួច ចំរើន៖ ក្មួយប្រុស​ គុណ​ គា​ ស្មូតពីរោះ​ ពិតជាបានជាប់លេខ​ ១​ មែន​, សូមអបអរសាទរ​ កោតសរសើរ​ និង​ ជូនពរក្មួយ​ ជោគជ័យ​ សំណាងល្អ​ (មានវីដេអូ)

កាលពីថ្ងៃទី ០៥ ខែមីនា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ គេប្រទះឃើញ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបង្ហោះរូបភាពសិស្ស៣នាក់ ព្រមទាំងភ្ជាប់សារបញ្ជាក់ឲ្យដឹងថា៖

“ភាពក្លាហាន​ និង​ ទេពកោសល្យ​ ដ៏ចំណាន​ របស់ក្មួយប្រុសទាំងបីនាក់ ប្រាកដជានាំកិត្តិយស​ មកជូនក្រុមគ្រួសារ​ និង​ ខេត្តព្រះសីហនុ​ មិនខានឡេីយ​ ។ ការជូនដំណេីរក្មួយៗ​ ទៅប្រកួតប្រជែងជ័យលាភីថ្នាក់ជាតិ​ ការស្មូត​ ការតែងនិពន្ធ​ និង​ ការអាន​ ។ ជូនពរក្មួយៗប្រកួតប្រជែងអោយបានជោគជ័យ​ ។”។

ក្នុងចំណោមសិស្សទាំង៣ ឯកឧត្តម ក៏បានបង្ហោះវីដេអូពីសិស្សម្នាក់ ដែលស្មូតបានពីរោះខ្លាំងណាស់។ ឯកឧត្ត ក៏បានបញ្ជាក់ប្រាប់ផងដែរថា “ស្ដាប់ហេីយ​ ជួយអោយពិន្ទុផង​ តេីពីរោះទេ? បេក្ខជនស្មូតកំណាព្យ​ ខេត្តព្រះសីហនុ កុមារា​ គុណ​ គា​ រៀនថ្នាក់ទី​ ៧​ អនុវិទ្យាល័យ​ តេជោ​ ហ៊ុន​ សែន​ កម្មករ​ ។”។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២០ ឯកឧត្តម គួច ចំរើន ក៏បានបញ្ជាក់ប្រាប់ម្តងទៀតថា “ក្មួយប្រុស​ គុណ​ គា​ ស្មូតពីរោះ​ ពិតជាបានជាប់លេខ​ ១​ មែន​ ។ សូមអបអរសាទរ​ កោតសរសេីរ​ និង​ ជូនពរក្មួយ​ ជោគជ័យ​ សំណាងល្អ​ ។”៕

Related posts

Leave a Comment