អតីតតារាចម្រៀងលោក ទិត្យ វិច្ឆិកា បន្ទាប់ពីបានផ្តាច់ខ្លួនចេញពីសង្គមសិល្បៈខ្មែរ អស់រយៈពេលប្រមាណជា១០ឆ្នាំកន្លងមក ដើម្បីទៅធ្វើការងារមនុស្សធម៌ជួយសង្គមជាតិ ពេលនេះស្រាប់តែលេចលឺព័ត៌មានថា លោកបានជំពាក់លុយយានដ្ឋានមួយកន្លែងចំនួនជាង១ពាន់ដុល្លារដោយសារតែថ្លៃជួសជុលរថយន្ត។
បេីយោងតាមរយៈគណនីផេកហ្វេសប៊ុកឈ្មោះ “CAM Auto Repair យានដ្ឋាន ខេម” បានរៀបរាប់ឲ្យដឹងថា៖
«សូមលោក ទិត្យ វិច្ឆិកា ជំពាក់លុយធ្វើឡាន លេីកទី១ $820 ( 22/02/2016) លេីកទី២ $206(04/03/2016)
លេីកទី៣ $120 (21/03/2016) សរុប $1,146 ។ មកទូទាត់ថ្លៃជួសជុលដែលជំពាក់ ហេីយបានសន្យាច្រើនដង មិនព្រមសងរហូត ដល់ពេលនេះ»។
ជុំវិញរឿងរ៉ាវខាងលើនេះដែរ នៅមិនទាន់មានការបកស្រាយពីអតីតតារាចម្រៀងផលិតកម្មរ៉ុក លោក ទិត្យ វិច្ឆិកា នៅឡើយនោះទេ ខណៈដែលមហាជនជាច្រើនបានសម្តែងនូវអារម្មណ៍ភ្ញាក់ផ្អើលជាខ្លាំងនោះ។ ព័ត៌មានបន្ថែម ក្រុមការងារ KhmerOsja យេីងខ្ញុំនឹងជម្រាបជូនប្រិយមិត្តជាបន្តទៀតនៅពេលក្រោយ។