កាលពីពេលថ្មីៗនេះ មហាជនជាច្រេីនបានមានការចាប់អារម្មណ៍ជាខ្លាំង ចំពោះពិធីភ្ជាប់របស់កញ្ញា ពេជ្រ សូលីកា ជាមួយគូស្នេហ៍ ដែលបានប្រារព្ធធ្វើឡើងកាលពីព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ កន្លងទៅនេះ នឹងបានរៀបចំយ៉ាងអធិអធ័ម ក្រោមការដឹងឮពីបងប្អូនសា ច់ ញាតិ ចាស់ទុំទាំងសងខាង និងមានការចូលរួមពីមិត្តភ័ក្តិក្នុងនិងក្រៅសិល្បៈ ក៏ដូចជាភ្ញៀវកិត្តិយសជាច្រេីនរូបផងដែរ ។
យ៉ាងណាមិញ បេីគិតមកដល់ថ្ងៃនេះ គូស្នេហ៍ដ៏ផ្អែមល្ហែមមួយនេះបានភ្ជាប់ពាក្យមានរយៈពេលជិត៥ខែហេីយ តែអ្វីដែលភ្ញាក់ផ្អើលជាខ្លាំងនោះ បន្ទាប់ពីភ្ជាប់ពាក្យបានមួយរយៈពេលរួចមក គូដណ្តឹងរបស់កញ្ញា ពេជ្រ សូលីកា បានធ្វើការបង្ហោះជាសាធារណៈ ជាមួយនឹងរូបភាពដ៏មានអត្ថន័យមួយសន្លឹក គឺអេកូកូននៅក្នុងផ្ទៃ ដែលធ្វើឲ្យអ្នកទាំងពីរជិតក្លាយទៅជាម្តាយឪពុកគេហេីយ។
យ៉ាងណាមិញ យើងឃើញថាពេលនេះ តារាស្រីរូបនេះ និងគូដណ្ដឹង ពិតជាមានភាពផ្អែមល្ហែមនឹងគ្នាខ្លាំង ខណៈពេលដែលរាល់សកម្មភាព ឬពេលទៅណាមកណា តែងតែនៅក្បែរគ្នាសឹងគ្រប់ពេលតែម្តង មិនត្រឹមតែប៉ុណ្ណោះ គូដណ្ដឹងរបស់នាង ពិតជាបង្ហាញក្ដីស្រលាញ់ដល់នាងខ្លាំង បន្ទាប់ពីនាងកំពុងពរពោះកូនក្នុងផ្ទៃ។
យ៉ាងណាមិញ អ្វីដែលគួរឲ្យចាប់អារម្មណ៍នៅពេលនេះ តារាចម្រៀងរូបនេះបានបង្ហាញឲ្យហ្វេនបានឃើញ ពោះរបស់នាងកាន់តែធំទៅៗជាមួយនឹងរ៉ូបពណ៌ស្វាយ ដែលនៅតែរក្សាបាននូវរូបសម្រស់ស្រស់ស្អាតផងដែរ។ ចង់ដឹងថាស្រស់ស្អាតយ៉ាងណានោះ សូមប្រិយមិត្តរីករាយទស្សនាដូចតទៅ។