ស៊ែរលើកទឹកចិត្តគាត់ផង! លោក ពូឈីវ ជាសមាជិកក្នុងយុវជនសំរាម បានថ្មើរជើងដើរពីភ្នំពេញឆ្ពោះទៅកាន់ខេត្តសៀមរាបពាក់ទង់ជាតិកម្ពុជារើសសំរាមតាមផ្លូវដោយប្រើពេល (មានវីដេអូ)

ប្រិយមិត្ដបានដឹងហើយថា យុវជនមួយក្រុមដែលមានគ្នាប្រមាណជាង ១០នាក់ បាននាំគ្នាប្រមូលម្ដុំ ដើម្បីផ្ដុំគ្នាជាកំលាំង ដោយដឹកនាំ ដោយបុរសសង្ហារ សាន្ដ ដារ៉ាវីត បានបោះជំហានមុនដំបូង ដោយនាំគ្នាប្រមូលសំរាម នៅម្ដុំប្រឡាយលូបឹងត្របែក ដែលពួកគាត់ទាំងនោះ ត្រូវចំណាយរយៈពេលអស់ជាច្រើនថ្ងៃ ទើបអាចប្រមូលសំរាមទាំងអស់នោះបានស្អាត។បើទោះជាមានការហត់នើយ បូករួមទាំងខាតពេលវេលា ក្នុងការប្រកបការងារប្រចាំថ្ងៃយ៉ាងណាក្ដី ប៉ុន្ដែក្រុមយុវជន ដែលមានស្រី មានប្រុសទាំងអស់នោះ នៅឡើយមិនមានការបោះបង់គំនិតរបស់ពួកគេ ដែលចង់កែប្រែរាជធានីភ្នំពេញ ឲ្យទៅជាទីក្រុងគ្មានសំរាម

និងបញ្ឈប់រាល់ការបោះចោលសំរាមគ្មានសណ្ដាបធ្នាប់ទៀត ដើម្បីឲ្យរាជធានីភ្នំពេញ មានសម្រស់ស្រស់ស្អាតដូចទៅនិងប្រទេសដទៃ។យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ នាថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០ បុរសម្នាក់ដែលជាសមាជិកក្នុងក្រុមយុវជនសំរាម ហើយយើងតែងតែឃើញគាត់តុបតែងខ្លួនធ្វើជាត្លុក នោះគឺ ពូឈីវ បានបង្ហោះសារមួយឃ្លា ដោយគាត់នឹងធ្វើរឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ គឺដើររើសសំរាម ពីភ្នំពេញ រហូតទៅដល់ ខេត្ដសៀមរាប។ ក្នុងនោះដែរ គាត់បានសរសេរប្រាប់ឱ្យដឹងថា៖”ខ្ញុំបាទ​ពូឈីវ

ប្តេជ្ញាចិត្តថាពាក់ទង់ជាតិកម្ពុជាលើស្មាពីភ្នំពេញឆ្ពោះទៅកាន់ខេត្តសៀមរាបដោយដើរផង រត់ផង និងរើសសំរាមតាមបណ្តោយផ្លូវជាតិផង ក្នុងរយៈពេល ១០ថ្ងៃ។ NewChallenge”។យ៉ាងណាមិញ គិតមកដល់ថ្ងៃនេះ គឺជាថ្ងៃទី០៨ ហើយ ដោយគាត់បានដើរថ្មើរជើងរើសសំរាម ពីភ្នំពេញ មកសៀមរាប ដោយនៅសល់តែបន្ដិចទៀត

គឺមកដល់ក្រុងអង្គរហើយ នេះបើតាមរយៈវីដេអូរបស់ពូឈីវ បានបង្ហោះ នាខណៈពេលមុននេះប៉ុន្មានម៉ោង ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០។ សូមជម្រាបផងដែរថា ការធ្វើដំណើររបស់លោក គឺបានចាប់ផ្ដើមតាំងពីថ្ងៃទី០៣ ខែមីនា មកម្លេះ។ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment