សូមសរសើរ…ឃើញបងស្រីម្នាក់ មានជីវភាពខ្វះខាតខ្លាំង លោក គ្រូពេទ្យចិត្តល្អ ម្នាក់ បានជូនថវិការចំនួន១០ម៉ឺនរៀល និង…

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Chan Tola បានបង្ហោះសារ កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ មានអ្នកជំងឺម្នាក់ គាត់មកមន្ទីរពេទ្យ គាត់មានជំងឺរ៉ាំរ៉ៃ យូរឆ្នាំមកហើយ ហើយមានជីវភាពខ្វះខាត គាត់ឈឺមិនអាចស៊ីឈ្នួលលាងចាន និងបោកខោអាវឲ្យគេបាន ទើបមានគ្រូពេទ្យចិត្តល្អម្នាក់ បានជូនថវិការចំនួន១០ម៉ឺនដុល្លារ និងមីមួយកេះ ជូនដល់ប្អូនស្រី។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុកខាងលើបានរៀបរាប់ថា “09/03/2020ថ្ងៃនេះ​មាន​អ្នក​ជំងឺ​ម្នាក់​គាត់​មក​មន្ទីរពេទ្យ​គាត់​មាន​ជំងឺ​រ៉ាំរ៉ៃ​ យូរ​ឆ្នាំ​មកហើយ​ មាន​ជីវភាព​ខ្វះ​ខាត​ គាត់​ឈឺ​ចឹង​មិន​អាច​សុីឈ្នួលលាងចាន​និង​បោក​ខោអាវ​អោយគេបាន​ ដោយ​មានការ​ចង្អុល​បង្ហាញ​ពី​លោក​ប្រធាន​មន្ទីរពេទ្យ​អោយ​បុគ្គលិក​មន្ទីរពេទ្យ​យេីង​យក​ចិត្ត​ទុកដាក់​ចំពោះ​អ្នក​ជំងឺ​ក្រីក្រ​ខ្វះ​ខាត។ អោយ​គាត់​សំរាក់​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក៏​គាត់​មិន​ព្រម​ ខ្ញុំ​បាទ​ក៏បាន​ជូន​ថវិកា​រ​ចំនួន​១០មុឺន​រៀល​និង​មីមួយកេះ​ ដែល​បងប្អូន​សប្បុរសជន​គាត់​ផ្ដល់​អោយ​ខ្ញុំ​សំរាប់​ចែករំលែក​បន្ត​ដល់​អ្នក​ជំងឺ​ក្រីក្រ​ខ្វះ​ខាតមួយចំនួនតូច។ ​ដែល​មកសំរាក់​ព្យាបាល​នៅ​មន្ទីរពេទ្យ​ អគុណ​រ​សប្បុរសជន​ជូន​បុណ្យ​ផង​”។

Related posts

Leave a Comment