នៅចាំស្ត្រីម្នាក់នេះទេ? ពេលនេះថៅកែហាងពេជ្រ ផ្តល់ថវិកាចំនួន ៥០០ដុល្លារ និងទូរស័ព្ទ១គ្រឿង ឲ្យគាត់ទុកធ្វើដើមទុន លក់ផលិតផលតាមអនឡាញ ហើយថែមទាំងបង្ហាញផ្លូវឲ្យក្លាយជាអ្នកមានទៅថ្ងៃមុខ ទៀត (មានវីដេអូ)

បងប្អូនក្នុងបណ្តាញសង្គមហ្វេសប៊ុក និងមហាជនទូទៅ ពិតជាស្គាល់ច្បាស់ ជាក់ជាមិនខាន លោកស្រី ទ្រី ដាណា នោះ ដែលជាថៅកែហាងពេជ្រ ដែលមានចិត្តធម៌ និងស្រស់ស្អាត ម្នាក់ កំពុងទទួលបានការចាប់អារម្មណ៍ និងកោតសរសើរយ៉ាងខ្លាំង ពីសំណាក់មហាជនទូទៅ ព្រោះតែទង្វើរដ៏ប្រពៃ ចេះជួយអ្នកទីទាល់ក្រ ជាបន្តបន្ទាប់របស់គាត់ តាមភាពជាក់ស្តែង។

ចំណែកនៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២០ កន្លងផុតទៅថ្មីៗនេះ លោកស្រី ប្រទះឃើញស្ត្រីដ៏គួរឲ្យអាណិតម្នាក់នៅតាមផ្លូវ ដែលត្រូវរាប់រងចិញ្ចិមកូនដល់ទៅ៣នាក់ កើតក្តីអាណិត លោកស្រី ក៏បានសន្យាថា នឹងបង្កើតអាជីវកម្មមួយ។

លុះដល់ថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២០ នេះ ថៅកែហាងពេជ្រ ដ៏ស្រស់ស្អាតរូបនេះ បានជួបស្ត្រីម្នាក់នេះម្តងទៀតហើយ ព្រមទាំងជូនថវិកាចំនួន ៥០០ដុល្លារ និងទូរស័ព្ទមួយគ្រឿង ដើម្បីទុកធ្វើជាដើមទុន លក់ផលិតផលតាមអនឡាញ ។

លោកស្រី ក៏បានធ្វើការបង្ហាញផ្លូវខ្លះៗជូនស្ត្រីម្នាក់នេះផងដែរ ដើម្បីឲ្យក្លាយខ្លួនជាអ្នកមានទៅថ្ងៃមុខ ដូចលោកស្រី។ ដើម្បីជ្រាប កាន់តែច្បាស់ តោះទៅទស្សនាវីដេអូខាងក្រោមនេះ៕

Related posts

Leave a Comment