ក្រោយល្បីរឿងលោក គឹម ហេង ធ្លាក់ខ្លួនជាអ្នកទឹកសុទ្ធ ស្រាប់តែលោក សាន ផានិត និយាយមួយឃ្លាថា

ភ្នំពេញ ៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា កាលពីពេលថ្មីៗនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក បងប្អូនជាច្រើន បានធ្វើការចែករំលែក អំពីដំណឹងរបស់ម្ចាស់ផលិតកម្ម KH promotion លោក គឹម ហេង បានធ្លាក់ខ្លួនក្លាយជាអ្នកលក់ទឹកសុទ្ធ នៅតាមផ្លូវ ។ ក្រោយពីទទួលបានដំណឹងមួយនេះ ធ្វើឲ្យអ្នកនាង សុខ ស្រីនាង ស្ទើរតែមិនជឿសោះឡើយ ដោយអ្នកនាង បានបង្ហោះសារថា “តេីវាជារឿងពិតឫយ៉ាងណា?? ខ្ញុំសឹងតែមិនជឿ my boss ខ្ញុំមិនដែលភ្លេចទេ ថាគាត់ (ហ៊ាគឹមហេងហេីយនឹងភរិយា)គឺជាអ្នកមានគុណដំបូង ដែលបានផ្តល់កន្លែងអោយខ្ញុំបានច្រៀង

បានក្លាយទៅជាតារាចម្រៀងមកដល់សព្វថ្ងៃនេះ បេីគ្មានពួកគាត់ក៏ប្រហែលជាពុកម៉ែបងប្អូនមិនស្គាល់នាងខ្ញុំដែរ ខ្ញុំចង់ជួបគាត់ណាស់ ហ៊ា….!!! សង្ឃឹមបានជួបហ៊ាឆាប់ៗនេះ… RespectMyboss KHpromotion”។បន្ទាប់ពីបានឃើញតារាស្រីស្រស់ស្អាតនេះបង្ហោះសារហើយភ្លាមនោះ ក៏ស្រាប់តែតារាចម្រៀង លោក សាន ផានិត បានធ្វើការបង្ហោះឲ្យដឹងថា “បង គឹម ហេង គាត់ធ្លាក់ខ្លួនលក់ទឹកសុទ្វ មីងម្ចាស់ផលិតកម្ម RSK គាត់ប្រាប់ខ្ញុំថាគាត់ក៍ធ្លាក់ខ្លួនលក់បាញ់ឆាវដែរ ខ្ញុំគិតថាពួកគាត់ថតលេង និយាយលេង” ៕ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment