លោក តាន់ គីមសួរ សូមប្រកាសស្វែងរក អ្នកមានសមត្ថភាពដើម្បីជួបគ្នាពិភាក្សា រឿងធ្វើយ៉ាងណាផលិតវត្ថុធាតុដើមនេះ កាន់តែឆាប់កាន់តែល្អ

កាលពីព្រឹកម្សិលមិញនេះ នាថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក លោក តាំង គីមសួរ បានប្រកាសស្វែងរកអ្នកណាដែលមានសមត្ថភាពអាចស្វែងរកវត្ថុធាតុដើម ដើម្បីផលិតម៉ាស មេត្ដាជួយទាក់ទងមកកាន់គាត់ឱ្យបានឆាប់រហ័ស ក្នុងគោលបំណងផលិតឱ្យបានទាន់ពេលវេលា។

ក្នុងនោះដែរ លោក តាំង គីមសួរ បានសរសេរប្រាប់ឱ្យដឹងថា៖”ប្រកាសរកអ្នកដែលមានសមត្ថភាពដើម្បីជួបគ្នាពិភាក្សារឿងធ្វើយ៉ាងណាផលិតវត្ថុធាតុដើមនេះ កាន់តែឆាប់កាន់តែល្អ ចិនយួនអាចផលិតបាន រឿងអីខ្មែរធ្វើមិនបាន។ តាមពិតទៅ២០២០នេះ ខ្ញុំត្រូវផ្តោតសំខាន់និងយកចិត្តទុកដាក់ទៅលើការអភិរក្ស និងដាំកូនឈើទេ តែកាលៈទេសៈ បញ្ហានេះសំខាន់ជាង ដូចនេះហើយត្រូវតែរួមគ្នាគិតគូរអំពីបញ្ហានេះជាចំបងអ្នកណាជួយបានអី ជួយហ្នឹងទៅ កុំរំពឹងតែរដ្ឋាភិបាលមួយមុខពេក ពួកគាត់មានកាតព្វកិច្ចជាច្រើន

Related posts

Leave a Comment