សុខ ពិសី ប្រាប់ថា “ខ្ញុំពិតជារំភើបណាស់ពេលឃើញ សុនខ ដែលខ្ញុំបានទិញពីឈ្មួញដែលបំរុងយកទៅសម្លាប់ មានបងប្អូនចិត្តបុណ្យយកទៅមើលថែ, រួមគ្នាដើម្បីបញ្ឈប់ការជួញដូរ និងបរិភោគសាច់ឆ្កែទៅ ព្រោះពួកគេជាសត្វស្មោះត្រង់ និងស្រលាញ់ម្ចាស់ណាស់” (មានវីដេអូ)

ហ្វេសប៊ុក៖ នាថ្ងៃទិ០៩ ខែមីនា ឆ្នាំ២០២០នេះ តារាចម្រៀង សុខ ពិសី បានជួបប្រទះឈ្មួញម្នាក់ ដឹង សុនខ ១ទ្រូងដើម្បីយកទៅលក់ឲ្យគេធ្វើម្ហូបអាហារ។ ដោយក្តីចិត្តអាណិតខ្លោចចិត្ត តារាចម្រៀងស្រីរូបនេះ សម្រេចចិត្តទិញ សុនខ ទាំង៨ក្បាលនេះ។

រួមជាមួយគ្នានេះផងដែរតារាចម្រៀង សុខ ពិសី ក៏បានភ្ជាប់សារដ៏ខ្លីមួយថា៖ “នាងខ្ញុំ សុខពិសី ពិតជាខ្លោចចិត្តហួសថ្លែង សូមអោយពួកឯងរួចផុតពីគ្រោះអក្រក់ចាប់ពីថ្ងៃខ្ញុំជួយសង្រោះជីវិតពួកឯងណា”។

ហើយបន្ទាប់មកទៀតតារាចម្រៀងរូបនេះ ក៏បានធ្វើការប្រកាសក្នុងហ្វេសប៊ុកខ្លួនថា៖ “តើបងប្អូនដែលមានបេះដូងស្រលាញ់សត្វដូចខ្ញុំ ចង់បានម្នាក់មួយទេ?ទោះពួកគេមិនមែនជាឆ្កែ ប្រេន តែពួកគេស្លូត និងគួរអោយស្រលាញ់ណាស់ ពួកគេត្រូវការពួកយើងទាំងអស់គ្នា សង្រ្គោះ។

បញ្ជាក់ពួកគេត្រូវការម្ចាស់ ដែលស្រលាញ់ពួកគេពិត និងចិញ្ចឹមពួកគេដោយក្តីអាណិតមេត្តា បើចង់បានពួកគេ សូមសសេរលេខទូរសព្ទ័បងប្អូនដែលចង់បានក្រោមវីដេអូនេះ 015613661″។

ចំណែកនៅមុននេះបន្តិច បានបង្ហោះរូបភាពជាច្រើនសន្លឹក ដែលបង្ហាញអ្នកដែលបានយក សុនខ ទៅចិញ្ចឹម និងមើលថែ។ តារារូបនេះ ក៏បានបញ្ជាក់បន្ថែមទៀតថា “ខ្ញុំពិតជារំភើបណាស់ពេលឃើញឆ្កែដែលខ្ញុំបានទិញពីឈ្មួញដែលបំរុងយកទៅ ស ម្លា ប់ មានបងប្អូនចិត្តបុណ្យយកទៅមើលថែ រួមគ្នាដើម្បីបញ្ឈប់ការជួញដូរនិងបរិភោគសាច់ឆ្កែទៅព្រោះពួកគេជាសត្វស្មោះត្រង់និងស្រលាញ់ម្ចាស់ណាស់”៕

Related posts

Leave a Comment