សង្វេគខ្លាំងណាស់! ព្រោះតែក្រីក្រប្ដីទៅស៊ីឈ្នួលគេលាបថ្នាំជញ្ជាំងផ្ទះ យកលុយចិញ្ជឹមប្រពន្ធកូន តែអកុសលបែរជាត្រូវ

ព្រះសីហនុ ៖ ស្ត្រីជាភរិយា បីកូនតូចទួញយំ សោកស្តាយបុរសជាប្តីដែលស្លា ប់ដោយឆក់នឹងខ្សែភ្លើង ដែលនេះជាសោកនាដកម្មមួយនាំដល់ការព្រាត់និរាសគ្រួសារក្នុងពេលបុរសជាប្តី ជាឪពុក សុីឈ្នួលបំពេញការងារចិញ្ចឹមជីវិត។សមត្ថកិច្ចមូលដ្ឋានសង្កាត់លេខ៣ ក្រុងព្រះសីហនុ បានប្រាប់អោយដឹងថា ករណីបុរសម្នាក់ស្លា ប់ដោយឆក់នឹងចរន្តភ្លើងអគ្គិសនី ពេលឡើងលាបថ្នាំជញ្ជាំងផ្ទះមួយកន្លែង ជិតបង្គោលខ្សែបណ្តាញភ្លើងអគ្គិសនី នៅម្តុំសាលារៀនកំពេញចាស់ ស្ថិតក្នុងសង្កាត់លេខ៣ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ជនរងគ្រោះមានឈ្មោះ សុខ រ៉ាមី ភេទប្រុស អាយុ ៣១ ឆ្នាំ មុខរបរជាងលាបថ្នាំតាមផ្ទះ

មានភរិយាឈ្មោះ វ៉ា លក្ខិណាអាយុ២៧ ឆ្នាំ មានកូនតូចៗក្នុងបន្ទុកចំនួន៣នាក់ (ប្រុស២ ស្រី១ ) ហើយកូនតូចក្រោយគេ ទើបសម្រាលបានជាង២០ថ្ងៃប៉ុណ្ណោះ រស់នៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។របាយការណ៍បឋមពីសមត្ថកិច្ចបញ្ជាក់ថា ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង8.30នាទី ព្រឹកថ្ងៃទី៩ ខែមីនាឆ្នាំ២០២០ ក្នុងពេលដែលជនរងគ្រោះឡើងលាបថ្នាំជញ្ជាំងផ្ទះមួយកន្លែង ដែលមានម្ចាស់ផ្ទះឈ្មោះទូច តុធា ភេទប្រុស អាយុ៤២ឆ្នាំមុខរបរលក់ដូរ ។ ករណីនេះសមត្ថកិច្ចជំនាញកំពុងបន្តដោះស្រាយតាមនិតិវិធី៕ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment