ល្អម្យ៉ាងដែរ! ប្រធានមន្ទីរសុខាភិបាលខេត្ដសៀមរាប ប្រាប់ថា “ប្រសិនបើម៉ាស់ឡើងថ្លៃ យើងអាចប្រើក្រម៉ា តែក្នុងមន្ទីរពេទ្យយើងមិនខ្វះម៉ាស់ប្រើទេ, អ្នកធុរៈកិច្ចម៉ាស់ កុំបារម្ភអីពេក បើគេប្រើក្រម៉ា ហើយបោកទឹកសាប៊ូ ហាលថ្ងៃ១ថ្ងៃ២ ៣ដង នោះ អាចមានសុវត្ថិភាព ការពារបានល្អដែរ, បើចង់ឲ្យគេប្រើម៉ាស់ សូមលក់ម៉ាស់ចុះថោកៗមកវិញ”

នៅថ្ងៃទី ០៩ ខែមីនា ឆ្នាំ ២០២០ នេះ គេប្រទះឃើញ ប្រធានមន្ទីរសុខាភិបាល ខេត្ដសៀមរាប លោក ក្រុស សារ៉ាត់ បានបង្ហោះរូបភាពដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើនសន្លឹក ព្រមទាំងភ្ជាប់សារខ្លីមួយបញ្ជាក់ថា៖

“09/03/2020 ប្រសិនបើម៉ាស់ឡើងថ្លៃ យើងអាចប្រើក្រម៉ា តែក្នុងមន្ទីរពេទ្យយើងមិនខ្វះម៉ាស់ប្រើទេ។ អ្នកធុរៈកិច្ចម៉ាស់ កុំបារម្ភអីពេក បើគេប្រើក្រម៉ា ហើយបោកទឹកសាប៊ូ ហាលថ្ងៃ១ថ្ងៃ២.៣ដងនោះអាចមានសុវត្ថិភាព ការពារបានល្អដែរ។ បើចង់ឲ្យគេប្រើម៉ាស់ សូមលក់ម៉ាស់ចុះថោកៗមកវិញ។ សូម អរគុណ!”៕

Related posts

Leave a Comment