នេះហើយជីវិតពិត តារាសម្តែង ច័ន្ទ រិទ្ធមេធានី ពីតារាល្បីទស្សវត្សទី៩០ មកជួលម៉ូតូកង់បីឥណ្ឌា រត់ប្រចាំថ្ងៃ ព្រោះហេតុផលទាំងនេះ…

នៅមុននេះបន្តិច នាថ្ងៃទី ០៩ ខែមីនា ឆ្នាំ ២០២០ បើយោងតាមរយៈហ្វេសប៊ុករបស់ សិល្បករកម្ពុជា បានប្រាប់ឲ្យដឹងថា៖ “អាណិតជីវិតពិតតារាសម្តែង លោក ច័ន្ទ រិទ្ធមេធានី ពីតារាល្បីទស្សវត្សទី៩០ ជួលម៉ូតូកង់បីឥណ្ឌារត់ប្រចាំថ្ងៃ ។

តារាសម្តែង លោក ច័ន្ទរិទ្ធមេធានី ជាតារាសម្តែដ៏ល្បីក្នុងខ្ទង់ឆ្នាំ90ជាង បានថតនូវខ្សែភាពយន្តជាច្រើន ដែលលោកក្លាយទៅជាតារាល្បីនៅជំនាន់នោះ តែមួយរយៈពេលចុងក្រោយក៏បាត់មុខលោកមួយរយៈ ហើយបងប្អូនខ្លះស្មានតែលោកទៅនៅឯបរទេស តែធាតុពិតគឺលោកបាននិយាយថាដោយសារខ្សែភាពយន្តធ្លាក់ចុះ គ្មានអ្នកហៅថត គឺលោកសំរេចចិត្ត រកមុខរបរលក់ដូរបន្តិចបន្តួច ដើម្បីចិញ្ចឹមគ្រួសាប្រពន្ធកូនប្រចាំថ្ងៃ ។

កាលពីខ្ទង់ឆ្នាំជាង២០០០ មកដល់២០១៥ លោកក៏បានចូលធ្វើការនៅភោជនីយដ្ឋានមួយ នៅម្តុំបឹងត្របែក រហូតដល់ភោជនីយដ្ឋាននោះបិទ លោកក៏បានសំរេចចិត្ត ជួលម៉ូតូកង់បីរត់ជាប្រចាំថ្ងៃមកដល់សព្វថ្ងៃនេះ។ សព្វថ្ងៃលោកក៏មានជំងឺលើសឈាម និងទឹកនោមផ្អែមប្រចាំកាយផងដែរ។ ជូនដំណឹងដោយ អុឹម ជីវ៉ា”៕

Related posts

Leave a Comment