សំដីលោកតាធាក់ស៊ីក្លូ ប៉ុន្មានម៉ាត់នេះ ធ្វើឲ្យ ស្រីអូន យំទាល់តែបាន ដោយលោកតាប្រាប់ថា “ឪហត់ណាស់កូនអើយ ឪចាស់ហើយ ហេតុតែគ្មានសំណាង ទើបចាស់ហើយ នៅតែរត់ស៊ីក្លូ” (មានវីដេអូ)

ម្សិលមិញនេះ ថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០២០ ចំទិវាអន្តរជាតិនារី ៨ មីនា ស្រីអូន និងក្រុមការងារ បានយកអំណោយជូន លោកតា ធាក់ស៊ីក្លូ ដែលមានចំនួនជិត ៣០០ នាក់ នៅម្តុំវត្តបុទម។ ក្នុងនោះមានដូចជា មី ក្រមា ទឹកផ្លែឈើ នំធុង អង្រឹង ថវិកា និងសម្ភារជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់ ប្រកបដោយចិត្តជ្រះថ្លា និងពេញចិត្តជាខ្លាំង។

ស្រីអូន ក៏បានបង្ហោះរូបភាពជាច្រើនសន្លឹក នៃទិដ្ឋភាពទាំងនេះ ហើយភ្ជាប់សារដ៏រំជួលចិត្តមួយថា៖ “សំដីលោកតាធាក់សុីក្លូមួយម៉ាត់អាចធ្វេីយេីងយំនិងសេីចបាន យេីងសេីចនៅពេលឪប្រាប់ថាគាត់រីករាយណាស់ យេីងយំនៅពេលឪប្រាប់ថា ឪហត់ណាស់កូនអេីយឪចាស់ហេីយហេតុតែគ្មានសំណាងទេីបចាស់ហេីយនៅតែរត់សុីក្លូ ក្រោមមេឃតែមួយតែវាសនាខុសគ្នា ហេតុអីឪលំបាកយ៉ាងនេះ ទិដ្ឋភាពចែកអំណោយជូនឪៗធាក់សុីក្លូម្សិលមិញនិងអ្នកប្រមូលសំរាមចាស់ជរា និងក្មេងៗសរុបជិត 400នាក់ សូមជូនបុណ្យផងបងប្អូនខ្មែរទាំងក្នុងនិងក្រៅស្រុក”៕

Related posts

Leave a Comment