កំព្រាឪពុកតាំងពីនៅតូចៗ សព្វថ្ងៃរស់នៅជាមួយជីដូន ព្រោះម្ដាយធ្វើការនៅភ្នំពេញ, ព្រឹកឡើងត្រូវងើបតាំងពីមេឃនៅងងឹត ដើម្បីដើរទៅសាលារៀន ចំងាយរាប់សិបគីឡូម៉ែត្រ ពេលនេះគាត់រំភើបឡើងស្រក់ទឹកភ្នែក ដោយសារសប្បុរជនយកកាដូនេះ មក Surprise (មានវីដេអូ)

ម្សិលមិញនេះ នាថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០២០ គេប្រទះឃើញក្នុងហ្វេសប៊ុកមួយឈ្មោះ “សុខា សិប្បាណា” បានបង្ហោះវីដេអូមួយ ដែលសប្បុរសជនបានយកកង់ និងសម្ភារសិក្សាមួយចំនួន ទៅ Surprise ប្អូនពីរនាក់ ដល់ថ្នាក់រហូតដល់ស្រក់ទឹកភ្នែកព្រោះតែក្តីរំភើបពេក។ ហ្វេសប៊ុកដដែលបានបញ្ជាក់បន្ថែមទៀតថា៖

“កំព្រាឪពុកតាំងពីនៅតូចៗ សព្វថ្ងៃរស់នៅជាមួយជីដូន ព្រោះម្ដាយទៅធ្វេីការនៅភ្នំពេញ។ ព្រឹកឡេីងត្រូវងេីបតាំងពីមេឃនៅងងឹត ដេីម្បីដេីរទៅសាលារៀន ចំងាយរាប់សិបគីឡូម៉ែត្រ។ សូមអរគុណចំពោះសណ្តានចិត្តដ៏សប្បុរសធម៌មិនអាចកាត់ថ្លៃបានរបស់បងៗ ក្រុមជិះកង់ខេត្តប៉ៃលិន Pailin Cycling Team”៕

Related posts

Leave a Comment