សុំកំលាំងចិត្តម្នាក់មួយមក! ពេលនេះ គ្រូពេទ្យ និងបុគ្គលិកពេទ្យ នៅខេត្តសៀមរាប ក្លាយជាជួរមុខនៃសមរភូមិ ប្រយុទ្ធនឹង Covid-19

កាលពីថ្ងៃទី ០៧ ខែមីនា ឆ្នាំ ២០២០ កន្លងផុតទៅប៉ុន្មានថ្ងៃនេះ កម្ពុជា បានរកឃើញមេរោគកូវីត១៩ (Covid 19) មួយករណីទៀតហើយ នៅលើខ្លួនបុរសជនជាតិខ្មែរម្នាក់ក្នុងចំណោម៤នាក់ ដែលធ្វើការស្និទ្ធជាមួយជនជាតិជប៉ុន ឆ្លងមេរោគកូរ៉ូណាថ្មី ដែលចាកចេញពីខេត្តសៀមរាប នៅកាន់ប្រទេសជប៉ុន កាលពីពេលថ្មីៗនេះ។

ក្នុងនោះផងដែរគេក៏ឃើញ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ក៏បានបង្ហោះសារលើទឹកចិត្តជាច្រើនដល់ក្រុមគ្រួពេទ្យ ពិសេសេត្រង់ឃ្លា “គ្រូពេទ្យក៏មានគ្រួសារ។ គ្រូពេទ្យក៏ចេះភ័យខ្លាច។ គ្រូពេទ្យក៏អាចឆ្លងជំងឺដែរ។ ប៉ុន្តែ«គ្រូពេទ្យ»យល់ពីអ្វីដែលហៅថាកាតព្វកិច្ច ហើយនៅពេលដែលជាតិត្រូវការ «គ្រូពេទ្យ»បង្ហាញពីភាពអង់អាចក្លាហាន ពីការស្ម័គ្រចិត្ត និងពីការលះបង់របស់ពួកគាត់ ដើម្បីការពារសុវត្ថិភាពរបស់យើងទាំងអស់គ្នា។”។

មួយវិញទៀត លោកសាស្រ្តាចារ្យ តាន់ តឹកស្រេង បានបង្ហោះសារដ៏គួរឲ្យចាប់អារម្មណ៍ផងដែរថា “សូមលេីកទឹកចិត្ត​ អស់លោកគ្រូពេទ្យ និងបុគ្គលិកពេទ្យនៅខេត្តសៀមរាប។ អស់លោកជាជួរមុខនៃសមរភូមិ!”។

ហ្វេសប៊ុកឈ្មោះ Hom Kimhean ក៏បានបន្ថែមថា៖ “ប្តេជ្ញាជាក្រុមរួចរាល់ហើយថានឹងបំរើទាំងផ្លូវកាយ ផ្លូវចិត្ត ជូនប្រជាជន ជាពិសេសអ្នកសៀមរាប ។ សូមអរគុណថ្នាក់ដឹកនាំក្រសួង និងមន្ទីរសុខាភិបាល គណៈគ្រប់គ្រងខេត្ត ប្រធានមន្ទីពេទ្យខេត្តសៀមរាប និង សមាជិកក្រុមគ្រូពេទ្យយើង និងការគាំទ្រលើកទឹកចិត្តពីចម្ងាយរបស់បងប្អូន។”៕

Related posts

Leave a Comment