សាហាវណាស់! អាមេរិក​ប្រកាស​អាសន្នយ៉ាងតិច ៨រដ្ឋ​ក្រោយករណីឆ្លងកូរ៉ូណាកើន​ដល់​លើស ៥០០ នាក់ ស្លាប់ ២១​នាក់…

ចំនួនករណីឆ្លងវីរុសកូរ៉ូណានៅសហរដ្ឋអាមេរិកដែលត្រូវបានបញ្ជាក់បានកើនឡើងដល់ជាង ៥០០ នាក់ កាលពីថ្ងៃអាទិត្យ ទី៨ ខែមីនា ក្នុងនោះករណីស្លាប់ថ្មីមាន ២ នាក់ត្រូវបានរាយការណ៍នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដែលនាំឲ្យចំនួនអ្នកស្លាប់នៅទូទាំងប្រទេសកើនដល់ ២១ នាក់។

មន្ត្រីអាមេរិកបានបញ្ជាក់ថាការស្លាប់នេះត្រូវបានរកឃើញនៅក្នុងរដ្ឋចំនួន ៣ ដោយ ១៨ ករណីនៅរដ្ឋនៅរដ្ឋវ៉ាស៊ីនតោន, ២ ករណីនៅរដ្ឋផ្លរីដា និង ១ ករណីនៅរដ្ឋកាលីហ្វ័រញ៉ា​ដែលជារដ្ឋ​ទាំងបី​ដែលប្រកាស​អាសន្នដំបូងគេ។ ការប្រកាសពីភាពអាសន្នបន្ទាប់មកមានរដ្ឋ Kentucky, រដ្ឋ​ New York, រដ្ឋ Maryland, រដ្ឋ Utah និងរដ្ឋ Oregon ។

វីរុស Covid-19 បានរាតត្បាតទៅដល់រដ្ឋចំនួន ៣០ របស់សហរដ្ឋអាមេរិកដោយរដ្ឋ Oregon ជារដ្ឋចុងក្រោយដែលប្រកាសអាសន្នពីការចម្លងនេះ។ ចំណែកប្រជាជន ៦០ លាននាក់នៅរដ្ឋកាលីហ្វ័រញ៉ានិងក្រុងញូវយ៉កកំពុងស្ថិតក្រោមការត្រួតពិនិត្យសុខភាព។

នៅក្នុងសារបណ្ដាញសង្គម Twitter នៅព្រឹកម្សិលមិញលោក Trump បានចោទប្រកាន់និងជេរប្រមាថព័ត៌មានមិនពិតអំពីការផ្ទុះឡើងនៃវីរុសកូរ៉ូណា ដោយប្រធានាធិបតីរូបនេះបានបន្ទោសសារព័ត៌មានថា បានព្យាយាមធ្វើឱ្យរដ្ឋាភិបាលរបស់លោកឲ្យអាក្រក់មើលតែប៉ុណ្ណោះ។ លោកប្រធានាធិបតីដូណាល់ត្រាំក៏បានការពាររដ្ឋបាលរបស់ខ្លួនចំពោះការឆ្លើយតបទៅនឹងការរាតត្បាតនៃវីរុស ខណៈដែលគេចោទប្រកាន់ថា រដ្ឋបាលរបស់លោកបានធ្វេសប្រហែសចំពោះរឿងនេះ ។ លោកបាននិយាយនៅក្នុងបណ្ដាញសង្គម Twitter ថា សេតវិមានរបស់លោកមានផែនការណ៍ល្អិតល្អន់សម្រាប់ការវាយប្រហាររបស់វីរុសកូរ៉ូណា។

គិតត្រឹមរសៀលម្សិលមិញ ចំនួនសរុបនៃករណីឆ្លងវីរុសនៅសហរដ្ឋអាមេរិកបានបញ្ជាក់មានចំនួន ៥៣៧ ករណីនៅរសៀលថ្ងៃអាទិត្យ ដោយអ្នកជំងឺដែលត្រូវបានធ្វើរោគវិនិច្ឆ័យថ្មីៗមាននៅក្នុងរដ្ឋដូចជា រដ្ឋ Pennsylvania រដ្ឋ Illinois រដ្ឋ Massachusetts រដ្ឋ Connecticut និងរដ្ឋ New Jersey ៕ អត្ថបទ៖ kampucheathmey.com

Related posts

Leave a Comment