ក្រោយពេលលេចឮដំណឹងក្រុមនាយ កុយ ទៅលេងល្ខោនបាសាក់នៅស្អាងឥតគិតថ្លៃ ស្រាប់តែសម្តេច ឧបត្ថម្ភថវិកា ដល់ទៅ…

រំភើបណាស់! នៅមុននេះបន្តិចបើយោងតាមប្រភពផេកហ៊្វេកបុករបស់លោក ហេង ឡុង បានធ្វើការបង្ហោះសារអោយដឹងយ៉ាងដូច្នេះថា៖« សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឧបត្ថម្ភប្រាក់ចំនួន ២លានរៀល តាមរយៈ “មូលនិធិសិល្បៈចាស់ជរា” របស់

សមាគមសិល្បករខ្មែរ ជូនក្រុមល្ខោនបាសាក់នាយកុយ បន្ទាប់ពីគាត់បានប្រកាសចូលលេងល្ខោន ជូនបងប្អូនទស្សនាដោយឥតគិតថ្លៃ នៅវត្តឈូងលៀប ស្រុកស្អាង នៅថ្ងៃទី២០ ខែ កញ្ញា ឆ្នាំ២០១៩ ក្នុងឱកាសបុណ្យភ្ជុំ

បិណ្ឌប្រពៃណីជាតិនេះ។» គួរឲ្យដឹងផងដែរ កន្លងសម្តេចតេជោ ហ៊ុន សែន ក៏ជាអ្នកគាំទ្រម្នាក់ របស់ក្រុមល្ខោនបាសាក់របស់នាយកុយផងដែរ មិនតែប៉ុណ្ណោះ កាលពីមួយរយៈកន្លងទៅថ្មីៗនេះ លោកថែមទាំងបានចូលទស្សនា និងComment នៅលើការ Live ផ្ទាល់នៅលើហ្វេសប៊ុក នៃការសម្តែងល្ខោនរបស់ក្រុមនាយកុយ ថែមទៀតផងដែរ៕

Related posts

Leave a Comment