បើគាំទ្រស៊ែរមួយ! លោក តាន់ គឹមសួ៖ អ្នកមានទ្រព្យមួយចំនួនគួរតែនាំចូលម៉ាសុីនផលិតម៉ាស ហើយផលិតចែកជូនឲ្យប្រជាជនយើងក្នុងតម្លៃទាបមួយដែលអាចទទួលយកបាន…

យោងតាមគណនីរបស់លោកតាន់.គឹមសួ បានបង្ហោះរៀបរាប់ថាៈម៉ាស៉ីនផលិតម៉ាសនេះមិនជាថ្លៃប៉ុន្មានទេប្រហែលជា១០,០០០$ហើយវត្ថុធាតុដើមរឹតតែមិនថ្លៃទៅទៀតអ្នកមានទ្រព្យមួយចំនួនគួរតែគិតពិចារណានាំចូលហើយផលិតម៉ាសចែកជូនឲ្យប្រជាជនយើងក្នុងតម្លៃទាបមួយដែលអាចទទួលយកបាន។

ក្រៅពីនេះលោកតាន់.គឹមសួ ក៏បានអោយដឹងផងដែរថាៈប្អូនស្រីCrystal-Lightរៀនផ្នែកវិស្វកម្មគីមីមកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបានផលិតទឹកលាងដៃដែលមានគុណភាពខ្ពស់ជាងទឹកលាងដៃគ្រប់ប្រភេទដែលមានលើទីផ្សារនិងតម្លៃទាបបំផុត។

ញុំកំពុងតែជំរុញឲ្យគាត់ផលិតឲ្យបានច្រើននិងគិតរកវិធីផលិតម៉ាសថែមទៀត។បើការផលិតរបស់គាត់ទទួលបានជោគជ័យហើយទទួលស្គាល់និងគាំទ្រពីក្រសួងសុខាភិបាលខ្ញុំនឹងទទួលទិញពីគាត់ទាំងអស់ហើយធ្វើការចែកជូនប្រជាជនខ្មែរយើងដោយមិនគិតថវិកាអ្វីទាំងអស់។

លោកបានបន្ថែមថាៈខ្មែរយើងសំបូរទៅដោយធនធានមនុស្សគ្រាន់តែពួកគាត់គ្មានឱកាសបង្ហាញសមត្ថភាពតែប៉ុណ្ណោះ។ហេតុអ្វីមិននាំគ្នារិះគិតរកវិធីផលិតដោយខ្លួនឯងហេតុអ្វីត្រូវចាំបាច់ទិញតពីគេក្នុងតម្លៃដ៏មហាសែនថ្លៃបែបនេះ?គេធ្វើបានរឿងអីខ្មែរយើងធ្វើមិនបាន?ខ្មែររួបរួម ខ្មែរខ្លាំង💪💪💪ខ្មែរពូជអង្គរ។

Related posts

Leave a Comment