នៅថ្ងៃនេះ គឺជាទិវាអន្តរជាតិនារី ៨ មីនា ត្រូវបានពិភពលោកប្រារព្វធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីរំលឹកនូវការតស៊ូ និងគំរូវីរភាពរបស់នារីៗក្នុងការទាមទារសិទ្ធិសេរី និងគេចផុតពីទង្វើជិះជាន់នានា។
ក្នុងនោះផងដែរ គេក៏បានឃើញ ឧកញ៉ា ម៉ុង ឬទ្ធី បានបង្ហោះវីដេអូមួយ ដ៏ផ្អែមល្ហែមជាមួយភរិយា ដែលរស់នៅជាមួយគ្នាអស់រយៈពេល ៤២ ឆ្នាំទៅហើយ ព្រមទាំងញុាំអាហារជាមួយគ្នាប្រកបដោយភាពស្និតស្នាល អមដោយទេសភាពជើងភ្នំស្រស់ស្អាតគួរឲ្យទាក់ទាញ។
លោកបានភ្ជាប់សារដ៏មានន័យមួយថា៖ “ល្ងាចថ្ងៃអាទិត្យទី៨ ខែមីនា ឆ្នាំ២០២០ ជាថ្ងៃទិវាអន្តរជាតិនារី ៨ មីនា ខួបលេីកទី១០៩ ឆ្នាំ២០២០ នៅក្នុងតំបន់អភិវឌ្ឍន៍កសទេសចរណ៍ម៉ុង ឫទ្ធី សែនជ័យ មានតែអាំងត្រីរាលបីបួន ចាក់ស្រាក្រហមដែលគេអោយកាលពីថ្ងៃខួបកំណេីត និងក្តិចផ្កាដែលដុះនៅក្បែផ្ទះ យកមកអោយប្រពន្ធ ហេីយថេីបមួយ លួងចិត្ត សុំខមាលទោសផង បេីមានខុសឆ្គងអី ក្នុងរយៈពេល៤២ឆ្នាំ ដែលយេីងបានគ្នាជាប្តីប្រពន្ធ ឥតមានខាន់ស្លានេះ ។”៕