ចំ ទិវាអន្តរជាតិនារី ៨ មីនា ឧកញ៉ា​ ហ៊ួត​ ជា បាននាំយកអំណោយយ៉ាងច្រើនទៅជូនបេន ដល់ផ្ទះ នៅភ្នំត្នោត ឃើញហើយរំភើបជំនួស

ពលរដ្ឋខ្មែរមួយចំនួនធំ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន លោក បេន បានរស់នៅ​ក្នុងប្រទេស​កម្ពុ​ជាជាង​២៥​ឆ្នាំ​ហើយ ជាមួយគ្រួសារ និងបានលះបង់កំលាំងកាយ កំលាំងចិត្ត ដើម្បីបុព្វហេតុការពារ និងអភិរក្សធនធានព្រៃឈើ និងសត្វព្រៃនៅក្នុងដែនជម្រកសត្វព្រៃ ភ្នំត្នោត-ភ្នំពក នៅក្នុងខេត្តព្រះវិហារ។

ព្រោះតែស្រឡាញ់ព្រៃឈើ និងសត្វព្រៃ នៅប្រទេសកម្ពុជា យើង ខ្លាំងពេក លោកបានប្រាប់តាមរយៈលោក លោក តាន់ គីមសួរ​ ថា៖ “គាត់មិនអាចបោះបង់ បានទេ គាត់សុំផ្ញើឆ្អឹងនៅស្រុកខ្មែរហើយ”។

ដោយសារមើលឃើញការលះបង់ដ៏ធំធេងនេះហើយ គេក៏បានឃើញសប្បុរជននានា មានការចាប់អារម្មណ៍ និងកោតសរសើរនូវទឹកចិត្តមួយនេះយ៉ាងខ្លាំង។

ក្នុងនោះផងដែរ នៅថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០២០ នេះ គេបានឃើញ ឧកញ៉ា ហ៊ួត ជា បានយកអំណោយទៅជូនលោកបេន ដល់ផ្ទះ។ ឧកញ៉ា បានបញ្ជាក់បន្ថែមថា៖ “នៅថ្ងៃទី៨​ ខែមីនា​ ឆ្នាំ២០២០​ នេះលោក ឧកញ៉ា​ ហ៊ួត​ ជា​ បានដឹកនាំក្រុមការងារ នាំយកអំណោយ ដែលបានពីការចូលរួមរបស់បងប្អូនសប្បុរសធម៌យកមកជូនលោក​ Ben នៅភ្នំត្នោត។”៕

Related posts

Leave a Comment