នាងខ្ញុំជាប្រពន្ធ របស់បុរសដែលឆ្លង វីរុស កូរូណា ១៩ ថ្លែងអំណអរគុណ ដល់សម្ដេចតេជោ ហ៊ុន សែន និង ក្រសួងសុខាភិបាល នៅខេត្តសៀមរាប ដែលយកចិត្តទុកដាក់ដល់ក្រុមគ្រួសារយើងខ្ញុំ (មានវីដេអូ)

ហ្វេសប៊ុក៖ ដូចដែរប្រិយមិត្តបានជ្រាបរួចមកហើយថា កាលពីមិ្សលមិញនេះផងដែរ នាថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០ កម្ពុជាបានរកឃើញមេរោគ COVID-19 មួយករណីទៀតហើយ នៅលើខ្លួនបុរសជនជាតិខ្មែរម្នាក់ ក្នុងចំណោម៤នាក់ ដែលធ្វើការស្និទ្ធជាមួយជនជាតិជប៉ុន ឆ្លងមេរោគកូរ៉ូណាថ្មី ដែលចាកចេញពីខេត្តសៀមរាប ទៅកាន់ប្រទេសជប៉ុន កាលពីពេលថ្មីៗនេះផងដែរ។

រហូតដល់វេលាម៉ោង២រសៀលនេះ តាមរយៈការផ្តល់ព័ត៌មានរបស់អ្នកនាំពាក្យក្រសួងសុខាភិបាលលោក ជំទាវ ឱ វណ្ណឌីន បានឲ្យដឹងថា លទ្ធផលនៃការធ្វើសំណាកនៅវិទ្យាស្ថានជាតិតប៉ាស្ទ័រ បានបញ្ជាក់ថា គ្រួសាររបស់ជនជាតិខ្មែរម្នាក់ដែលឆ្លងមេរោគកូវីត១៩ ចំនួន៣នាក់ មានប្រពន្ធ ប្អូនថ្លៃ និងប្អូនបង្កើត គឺជាលទ្ធផល ពិនិត្យអវិជ្ជមាន បានន័យថាមិនមានការឆ្លងវីរុសកូវីត១៩ ពីបុរសជនជាតិខ្មែរឡើយ។

រួមជាមួយគ្នានេះផងដែរ នៅមនុនេះបន្តិចនាថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០នេះ បើយោងតាមរយៈហ្វេសប៊ុកឈ្មោះ Srey Mav ត្រូវជាប្រពន្ធបុរសជនជាតិខ្មែរ អាយុ៣៨ឆ្នាំដែលឆ្លង COVID-19 បានបង្ហោះវីដេអូមួយនិភ្ជាប់សារខ្លីមួយថា៖ “នាងខ្ញុំជាប្រពន្ធរបស់បុរសដែលឆ្លង វីរុស កូរូណា ១៩ ថ្លែងអំណអរគុណ ដល់សម្ដេច តេជោ ហ៊ុន សែន នឹង ក្រសួងសុខាភិបាល នៅខេត្ត សៀមរាប ដែលយកចិត្តទុកដាក់ ដល់ក្រុមគ្រួសារយើងខ្ញុំ”។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត ថា ភរិយារូបនេះ និយាយអ្វីខ្លះនោះ តោះទៅស្តាប់ទាំងអស់គ្នា៕

Related posts

Leave a Comment