ប្រពៃណាស់! លោកឧកញ៉ា ទៀ វិចិត្រ បានជួយឧបតម្ភជាទូកអូប័រចំនួន ២ គ្រឿងសម្រាប់ជួយបងប្អូនដែលរងគ្រោះទឹកជំនន់ដល់រដ្ឋបាលស្រុកព្រៃនប់

ព្រះសីហនុ ៖ កាលពីម្សិលមិញនាថ្ងៃទ២០ ខែកញ្ញា ឆ្នាំ២០១៩ លោក Huy Bunleng អ្នករាយការណ៍ព័ត៌មានទូរទស្សន៍ PNN បានមានការលើកឡើងនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ដែលមានខ្លឹមសារទាំងស្រុងថា៖ «ស្រុកព្រៃនប់-លោកឧកញ៉ា ទៀ វិចិត្រ បានឧបត្ថម្ភអូប័រចំនួន២គ្រឿង ដល់រដ្ឋបាលស្រុក ព្រៃនប់

សម្រាប់ប្រើប្រាស់ក្នុងមូលដ្ឋាន ពិសេសទុកជួយសង្គ្រោះពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង។ក្រោយទទួលបានជំនួយនេះ លោក សរ កក្កដាអភិបាលស្រុកព្រៃនប់ ក្នុងនាមរដ្ឋបាលស្រុក នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ដល់លោកឧកញ៉ា ទៀ វិចិត្រនិងគ្រួសារ ដែលបានឧបត្ថម្ភអូប័នេះ ដល់រដ្ឋបាលស្រុក ប្រើប្រាស់ក្នុងមូលដ្ឋាន»។ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment