ប្រពៃណាស់! ចំទិវាអន្តរជាតិនារី ៨មីនា ស្រីអូន និងក្រុមការងារ បានយកអំណោយជូនលោកតា ធាក់ស៊ីក្លូជិត ៣០០នាក់ នៅម្តុំវត្តបុទម ពួកគាត់រំភើបឡើងស្រក់ទឹកភ្នែក(មានវីដេអូ)

ភ្នំពេញ៖ ដូចដែរប្រិយមិត្តនិងមហាជនជាច្រើនប្រាកដជាស្គាល់ច្បាស់ជាក់ជាមិនខាន ម្ចាស់ហ្វេសប៊ុកមួយមានឈ្មោះថា “ស្រីអូន សម្រស់ធម្មជាតិ” ដែលភាគច្រើនគេតែងតែហៅគាត់ថា ស្រីអូន។

ហើយស្រ្តីរូនេះ មិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាតប៉ុណ្ណោះទេ គឺគាត់មានចំនុចដ៏ពិសេសមួយទៀតគឺគាត់មានបេះដូងសប្បុរសធម៌ ព្រោះគេតែងតែឃើញទង្វើរដ៏ល្អមួយនេះ គាត់តែងតែធ្វើមិដែលដាច់ឡើយ។ និយាយរួមប្រសិនបើគាត់ជួបប្រទះនរណាម្នាក់ដែលកំពុងត្រូវការជំនួយជាចាំបាច់នោះ គឺគាត់នឹងឧបត្ថភ្លាមៗតែម្តង។

ចំណែកឯនាថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០ ចំទិវាអន្តរជាតិ ៨មីនា ស្រីអូន និងក្រុមការងារ បានយកអំណោយជូនលោកតា ធាក់ស៊ីក្លូដែលមានចំនួនជិត ៣០០នាក់ នៅម្តុំវត្តបុទម។ ក្នុងនោះមានដូចជា មី ក្រមា ទឹកផ្លែឈើ នំធុង អង្រឹង ថវិកា និងសម្ភារជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។ ដើម្បីជ្រាបកាន់តែច្បាស់នោះសូមទស្សនាទិដ្ឋភាពនិងវីដេអូខាងក្រោមនេះ៕

Related posts

Leave a Comment