ដូចជាថ្លៃពេលហើយទេដឹង! ក្រោយរកឃើញបុរសជនជាតិខ្មែរ ឆ្លងវីរុសកូរ៉ូណា អ្នកលក់ម៉ាសមួយចំនួននាំគ្នា ដំឡើងថ្ងៃកប់ពពក…

ហ្វេសប៊ុក៖ ដូចដែរប្រិយមិត្តនិងមហាជនជាច្រើនបានដឹងហើយ មួយរយៈចុងក្រោយនេះគឺសង្កេតឃើញថា ម៉ាស់នៅក្នុងព្រះរាជាណាចក្រកម្ពុជាមានការឡើងថ្ងៃកប់ រហូតធ្វើឲ្យប្រជាពលរដ្ឋខ្មែររអ៊ូរទាំគ្រប់គ្នា ខណៈដែលក្រសួងសុខាភិបាល បានរកឃើញ មានបុរសជនជាតិខ្មែរ ភេទប្រុសអាយុ ៣៨ឆ្នាំ ដែលរូបគាត់បានប៉ះពាល់ផ្ទាល់ជាមួយអ្នកជម្ងឺជនជាតិជប៉ុនមានវិជ្ជមាន COVID-19 ហើយពេលនេះក្រុមគ្រូពេទ្យកំពុងតែធ្វើការពិនិត្យតាមដាន និងធ្វើការព្យាបាលទៅលើបងប្រុសម្នាក់នេះ យ៉ាងយកចិត្តទុកដាក់បំផុត។

ដូច្នេះយើយមាន២ករណីហើយ ក្នុងប្រទេសយើងដែលយើងរកឃើញករុណីមុន ដែលគាត់ជាជនជាតិចិន ហើយគាត់បានព្យាបាលជាសះស្បើយដោយគ្រូពេទ្យនៅក្រុងព្រះសីហនុ និងបានវិលត្រឡប់ទៅប្រទេសចិនវិញ នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០។ រហូតពេលនេះ បុរសអាយុ៣៨ឆ្នាំ មានសុភាពល្អ និងមិនមានរោគសញ្ញានោះទេ។

ដោយឡែកតាមរយៈគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ម៉េងហេង៚ សេម៚ បានធ្វើការបង្ហោះសារពីសកម្មភាពអ្នកលក់ម៉ាសមួយចំនួននៅក្នុងទីក្រុងភ្នំពេញដំឡើងថ្ងៃកប់ពពក ដែលធ្វើឲ្យមហាជនជាច្រើនមិនពេញចិត្តចំពោះទង្វើបែបនេះ ដូច្នេះសូមបញ្ឍប់ការដំឡើងថ្ងៃព្រោះ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលបញ្ជាក់ថា ក្នុងករណីអ្នកលក់ម៉ាសលក់ថ្ងៃហួសហេតុក្រសួងនឹងសហការណ៍ជាមួយសមត្ថកិច្ចដើម្បីចុះអន្តរាគមន៍។ ចំណែកឯអ្នកដែលជួបប្រទះអ្នកលក់ម៉ាស់ដែលមានតម្លៃថ្ងៃខ្លាំង សូមប្តឹងទៅកាន់សមត្ថកិច្ចសេដ្ឋកិច្ចដើម្បីចុះអន្តរាគមន៍៕

Related posts

Leave a Comment