អ្នកណាយល់អារម្មណ៍មួនេះ…បើដឹងមុនថាបែបនេះ អូនសុខចិត្តឲ្យក្មេងពីរអ្នកនោះលង់ទឹកស្លា ប់វិញ អូនមិនទុកឲ្យគេគ្រប់គ្នាជួយទេ ហើយបងក៏មិនទៅចោលអូនទាំងបែបនេះដែរ…

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Pov Love បានរៀបរាប់ទាំងទឹកភ្នែកថា “បើដឹងមុនបែបនេះអូនសុខចិត្តអោយក្មេងពីរអ្នកនោះលង់ទឹកស្លា ប់វិញ អូនមិនទុកអោយគេគ្រប់គ្នាជួយទេ ក្មេងចង្រៃ ក្មេងរពិស ក្មេងគ្មានរបៀប បើពួកវាងា ប់បាត់ទៅ បងនឹងមិនអីទេ អូនសុំទោសហេតុអីយកមនុស្សល្អរបស់ខ្ញុំទៅបាត់? ខ្វះអ្នកយកណាស់មែនទេ? បងមេធអូនមនុស្សល្អ ហេតុអីគេយកបងទៅឆ្ងាយពីអូន? អូននឹកបងបងមេធ បងមេធហ៎បងឯងថាចាំអូនហ៎ បងមេធទៅញាំអីមួយអូនម៉ោង១០បងឃ្លានហើយ អូនទៅទិញអីអោយបងណាបងចង់ញាំអីប្រាប់អូនមក តែអូនចាំបានថារាល់ព្រឹកបងតែងតែញាំបាយជាមួយពងទាក្រឡុកចាំអូនទិញអោយបងណា!”។

ដោយឡែកក្រោយពីទទួលដំណឹងថាមិត្តភក្តិ បានទទួលមរណៈភាពហើយនោះ ក៏មានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា​Darex Wa បានបង្ហោះសារថា “••• ពួកម៉ាកខ្ញុំម្នាក់នេះ ស្លា ប់ក្នុងនាមជាវីរបុរស ស្លា ប់ដោយសារជួយអ្នកល ង់ទឹកផង ជួយទាំងអ្នកទៅជួយជាមួយគ្នាផង។ ពេលនៅរស់ គោលបំណងធំរបស់វា គឺឲ្យគ្រប់គ្នាទទួលស្គាល់សមត្ថភាព និងភាពជាខ្លួនរបស់វា។

ម្ចាស់ហ្វេសប៊ុករូបនេះបានបន្តទៀតថា ខ្ញុំតែងមើលដឹងការដាក់ខ្លួនរបស់វាពេលស្ថិតក្នុងចំណោមពួកម៉ាកដទៃដែលមានសមត្ថភាពជាង តែអ្វីដែលមើលឃើញរឹតតែច្បាស់ គឺវាជាមនុស្សដែលរស់ដោយក្តីសង្ឃឹម វាមិនដែលចុះចាញ់ការពិតលើលោកនេះឡើយ ហើយតែងច្រានខ្លួនឯងទៅមុខលើការធ្វើបទចម្រៀង ដែលជាអ្វីដែលវាចូលចិត្ត។ គ្រប់ពេលវាតែងខ្លួន និងធ្វើអ្វីប្លែកៗក្នុងភ្នែកអ្នកដទៃ ដើម្បីបិទបាំងចំណុចខ្វះខាតក្នុងខ្លួនរបស់វា ហើយនៅតែដើរទៅមុខក្រោមក្រសែភ្នែកអស់នោះ។

ថ្ងៃនេះ ពួកម៉ាកខ្ញុំដែលតែងតស៊ូទាំងមិនសូវមានឱកាសល្អៗចូលមកក្នុងជីវិត បានយកឱកាស “រស់” របស់ខ្លួនទៅឲ្យមនុស្ស2-3នាក់ទៀតដើម្បីរស់ ទាំងដែលមិនត្រូវជាអ្វីនឹងគ្នា ហើយមនុស្សមានសមត្ថភាពមានឱកាសជាច្រើនមិនអាចធកវើបានដីចវាផង😥😭 ខ្ញុំសូមឲ្យមិត្តភក្តិដទៃ អ្នកដែលស្គាល់ រួមទាំងអ្នកមិនស្គាល់ ចងចាំពួកម៉ាកម្នាក់នេះផង ឈ្មោះរបស់វាគឺ លី សុមេធ (Cold Shoulder) Your soul will Rest in Peace, my Friend. Respect Lee Someth 🙏🏼”។

Related posts

Leave a Comment