លោកខេមរៈ សិរីមន្ត៖ រីករាយថ្ងៃទិវាសិទ្ធិនារី ៨មីនា ប្រពន្ធសំលាញ់ និងបងប្អូនទាំងអស់គ្នា ហើយសូមជូនពរបងប្អូនទាំងអស់គ្នា មានសុភាពល្អឈ្នះអស់ជម្ងឺ ជាពិសេសជម្ងឺកូរូណា កុំឲ្យមកបៀនបងប្អូនបានឡើងយ

ភ្នំពេញ៖ នាថ្ងៃនេះផងដែរ គឺជាទិវាអន្តរជាតិនារី ៨មីនា ត្រូវបានពិភពលោកប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីរំលឹកនូវការតស៊ូ និងគំរូវីរភាពរបស់នារីៗក្នុងការទាមទារសិទ្ធិសេរី និងគេចផុតពីទង្វើជិះជាន់នានា។

សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋខ្មែរ ព្រមទាំងស្ត្រីផង បានកើតមានជាថ្មីក្រោយរបបដ៏យង់ឃ្នងរបស់ ប៉ុល ពត ត្រូវបានវាយផ្តួលរំលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ចាប់តាំងពីថ្ងៃរំដោះរហូតដល់ពេលបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា តែងបានយកចិត្តទុកដាក់ជានិច្ចក្នុងការលើកកម្ពស់ស្រ្តី រហូតបង្កើតបានជាពាក្យស្លោកថា «ស្រ្តីជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ»។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០២០ នេះផងដែរ គេប្រទះឃើញ តារាចម្រៀង ខេមរៈ សិរីមន្ត បានបង្ហោះរូបភាពដ៏ផ្អែមល្ហែមមួយសន្លឹកជាមួយភរិយាខ្លួន ព្រមទាំងភ្ជាប់សារដ៏មានន័យមួយថា៖ “រីករាយថ្ងៃទិវាសិទ្ធិនារី8មីនា ប្រពន្ធសំលាញ់ នឹងបងប្អូនទាំងអស់គ្នា។ ហើយសូមជូនពបងប្អូនទាំងអស់គ្នា មានសុខភាពល្អ ឈ្នះអស់ជំងឺ ជាពិសេសជំងឺកូរូណា កុំអោយមកបៀតបៀនបងប្អូនបានឡើយ ដើម្បីកាពារ«លាងដៃជាមួយសាប៊ូអោយបានញឹកញាប់ណាពាក់ម៉ាស់ផង»”៕

Related posts

Leave a Comment