ហួសចិត្ត និយាយមិនចេញ…ខឹងម៉ង ឯងក្តៅខ្លួន៣ថ្ងៃហើយមិនបាត់ ក៏ទៅមន្ទីរពេទ្យ ស្រាប់តែគ្រូពេទ្យដេញឲ្យទៅខាងនេះ ទៅខាងនោះ មិនឈប់ ចុងក្រោយប្រាប់ឲ្យទៅផ្ទះវិញ ចុះបើខ្ញុំកើតអី អ្នកណាជាអ្នកទទួលខុសត្រូវ…

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Kong Sombath Ny (Nychaa) គាត់បានលើកឡើងថា “ពេទ្យមិត្តភាពខ្មែររស្សីយើងនឹង នាងខ្ញុំចង់មកពិនិត្យតេសឈា មរកមេរោគគ្រុនឈាម មេរោគផ្សេងៗទៀត នឹងចង់តេសជំងឺករុណាផងដែល!ខ្ញុំបានសួររអ្នកគ្រូពេទ្យ: ខ្ញុំចង់មកពិនិត្យកូរណានឹង… នឹង គាត់ក្ដៅខ្លួន២ ៣ ថ្ងៃហើយ និយាយមិនទាន់ចប់ផង អ្នកនាងពេទ្យកាត់សម្ដី : ហៃពិនិត្យធ្វើអី?? បើនៅដើរបានលេបថ្នាំបញ្បុះកម្ដៅទៅ មិនបាច់ពិនិត្យទេ (ទាំងដែលខាងខ្ញុំក្ដៅ៣ថ្ងៃហើយលេបថ្នាំមិនបាត់)ជាក់ស្ដែងខ្ញុំសួរថែមទៀត: អ្នកគ្រូពេទ្យតើកន្លែងណាដែលធ្វើតេសឈា មរកមេរោគគ្រុនឈា ម ឬ មេរោគផ្សេងៗ? គាត់និយាយបែបមិនខ្វល់ អត់ដឹងផង ទៅនោះទៅ ។

ខ្ញុំ:នៅណាអ្នកគ្រូ??
អ្នកគ្រូ: នៅកន្លែងបង់លុយនឹងបង់លុយហើយសួរគេនុងទៅ
ខ្ញុំ: អូរ ចា៎ចា៎
(((បងប្អូនខ្ញុំសុំសួរដូចឆោតពិនិត្យវិរុស្សអស់លុយដែលមែន?)))
ដល់កន្លែងបង់លុយ… បងៗនេះក្រដាសបុងលុយ
អ្នកបង់លុយ: អូនទៅដូរយកកាតសិន! អុញ! កន្លែងដូរកាតអង្គការ (ខ្ញុំអត់ច្បាស់ថាអង្គការមិចនៅអស់លុយទៀត?) យកកាតហើយខ្ញុំសួរទៀតបងកន្លែងណាតេសឈា មរកមេរោគផ្សេងៗ? គាត់ឆ្លើយថា: មិនដឹងដែល! សួរគេទៅ! អុញៗៗ អ្នកផ្ដល់ពត៍មានអត់ដឹងកន្លែងណាពិនិត្យស្អីៗទេ?? (ចាប់ផ្ដើមក្ដៅហើយអញ) មកកន្លែងបង់លុយវិញហុតកាតហើយសួរគាត់! បងសុំសួរតិចកន្លែងណាពិនិត្យធ្វើតេសឈា មរកមេរោគ? អត់ដឹងទេ ទៅអ្នកផ្ដល់ពត៍មានដែលអោយមកបង់លុយមិញគាត់ដឹងហើយ! ធ្វើការងាប់យ៍រស្អីសួរម្នាក់ៗអត់ដឹងចឹង??? បកមកកន្លែងដើមទីមួយវិញ! អ្នកគ្រូមិញញុមទៅសួរខាងនោះគេអោយមកសួរអ្នកថាអ្នកគ្រូដឹង! និយាយចុះឡើងគ៏នៅតែមិនដឹង!

ពេទ្យចុយម្រាយស្អីសួរអាណាក៏អត់ដឹងចឹង ចូលមកវគ្គមកពិនិត្យវិរុស្សម្ដងដើរទៅដល់កន្លែងពិនិត្យគេដូចខ្ពើមៗយើង ខ្លួនប្រាណពេទ្យឯងស្អុយក្លៀកជាងអ្នករត់ម៉ូតូផងមកធ្វើខ្ពើមឯង គេមិនប៉ះយើងទេគេនៅឆ្ងាយពីយើងពេលមើលកាតគេអោយទុកកាតនៅលើបុងអង្គុយនឹងគេយកប៊ិចឆ្កិះពិនិត្យឈ្មោះ! លោកពេទ្យអោយចាំសិនគាត់ទើបនាំអ្នកជំងឺទៅមិញ (ខ្ចិលដើរជូនពិនិត្យព្រោះហតដើរទៅដើរមក) ចាំមើលបើមានអ្នកមកពិនិត្យ ២ ៣ នាក់ទៀតចាំសរុបជូនទៅធ្វើតេស អុញមានអោយចាំគ្រប់ជើងចាំចេញដូចឡានឈ្នួលដែល អូខេខ្ញុំចាំបាន មួយសន្ទុះពេទ្យមួយទៀតមកថាចាំស្អែកចាំមកពិនិត្យលូវពិនិត្យមិនទាន់ទេ អុញមិចអោយអ្នកជំងឺចាំស្អែកវិញ? ហើយអោយលេបថ្នាំបញ្ចុះកម្លៅសិនទៅ អុញចុះលេបហើយងា ប់បាត់ធ្វើមិចទៅអ្នកណាទទួលខុសត្រូវបើក្ដៅ ៣ ថ្ងៃហើយលេបថ្នាំមិនបាត់ផងនឹង??? បើគេលេបថ្នាំបាត់គេមករកពេទ្យឯងរកងាប់អី???? ។

ជាពេទ្យឬជាបុគ្គលិកគួរនែនាំអ្នកជំងឺដោយភាសាមានសុជីវធម៍នឹងយកចិត្តទុកដាក់! ហើយគួរពន្យល់នែនឹងសាកសួរពីអាការះអ្នកជំងឺនឹងណែនាំគាត់ទៅពិនិត្យតាមស្ថានភាពជំងឺគាត់ ហើយសុំផ្ដាំទៅពេទ្យមួយចំនួនផងថាជាពេទ្យមិនគួរនិយាយគំរោះគំរោយដាក់អ្នកជំងឺទេ ហើយគួរមានសីលធម៍ផង (មុខពេទ្យមួយដូចរន្ទះបាញ់ គេបាញ់ជិតងាប់ អាសូរតែពិនិត្យអ្នកជំងឺរាប់រយអ្នកហត់មិនថាទេហា៎ អង្គុយលេងតែសោះដូចហត់ណាស់ចឹង ) និយាយរៀបរាប់មិនអស់ទេទាល់តែអ្នកធ្លាប់ជួបបានយល់! ។

សរុបបង់លុយហើយមកផ្ទះវិញ ខាតពេល ខាតលុយ ខាតកម្លាំង ហៃធ្វើការនៅពេទ្យទាំងមូល សួរទៅភ្លីភ្លើអត់ដឹងស្អីសោះចេះតែជាប់ធ្វើការនៅពេទ្យដែល បុកលុយចូលទេដឹងបានសួរស្អីក៏មិនដឹងៗ។

Related posts

Leave a Comment