ថ្ងៃទី៥ ខែមីនា នៅមន្ទីរពេទ្យប្រជាជននៃសកលវិទ្យាល័យWuhanប្រទេសចិន បានពិនិត្យអ្នកជំងឺដោយប្រើប្រាស់ឧបករណ៍ CT។ គ្រូពេទ្យប្រចាំមន្ទីរពេទ្យ បានយកអ្នកជំងឺ ដែលមានអាយុ៨០ឆ្នាំ ទៅទស្សនាទេសភាពថ្ងៃលិច
បន្ទាប់ពីអ្នកជំងឺម្នាក់នេះបានសំណូមពរចង់មើលថ្ងៃលិច ក្រោយខកខានមិនបានទស្សនាថ្ងៃលិចរយៈពេលយូរមកហើយ ដោយសារសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ រូបភាពក្រោមថ្ងៃលិច រវាងគ្រូពេទ្យ និងអ្នកជំងឺ ធ្វើឱ្យលោកអ្នក មានភាពកក់ក្តៅក្នុងចិត្ត៕