មិនខ្វះស្តុកអង្ករទេ រោងម៉ាស៊ីនកិនស្រូវទាំងអស់ជាសមាជិក សហព័ន្ធស្រូវអង្ករ មានស្តុកគ្រប់គ្រាន់ បរិបូរណ៌, សូមកុំឲ្យជនឆ្លៀតឱកាស តម្លើងថ្លៃ និងបង្កចលាចល, សហព័ន្ធស្រូវអង្ករកម្ពុជា និង ក្រុមហ៊ុនហ្គ្រីនត្រេដ នឹងចូលរួមបញ្ចេញស្តុកលក់ ធានាស្ថេរភាពតំលៃ

នៅថ្ងៃទី ០៧ ខែមីនា ឆ្នាំ ២០២០ នេះ គេប្រទះឃើញ​ ក្នុងហ្វេសប៊ុកមួយឈ្មោះ Chan Sokheang បានប្រាប់ឲ្យដឹងថា៖ “មិនខ្វះស្តុកអង្ករទេ រោងម៉ាស៊ីនកិនស្រូវទាំងអស់ជាសមាជិក សហព័ន្ធស្រូវអង្ករ មានស្តុកគ្រប់គ្រាន់ បរិបូរណ៌ ។ សូមកុំអោយជនឆ្លៀតឱកាស តំឡើងថ្លៃ និងបង្កចលាចល… ។ សហព័ន្ធស្រូវអង្ករកម្ពុជា និង ក្រុមហ៊ុនហ្គ្រីនត្រេដ នឹងចូលរួមបញ្ចេញស្តុកលក់ ធានាស្ថេរភាពតំលៃ។”។

ក្រោយពីឃើញបែបនេះ ធ្វើឲ្យបង​ប្អូនក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន សម្តែងក្តីត្រេកអរយ៉ាងខ្លាំង។ ហើយក៏មានអ្នកខ្លះទៀត ចូល comment ថា “គួរតែចឹងបង អាណិតជនរួមជាតិយើងដែលគ្នាខ្លះ ខ្វះលទ្ធភាពក្នុងការទិញ ។ ជូនពរបង និងជនរួមជាតិយើងទាំអស់គ្នា ឆ្លងផុត ដំណាក់កាលនេះទៅចុះ។”។ អ្នកខ្លះទៀតបន្ថែមថា “បេះដូងខ្មែរគឺបែបនេះ អរគុណបង!”៕

Related posts

Leave a Comment