ក្រោយដឹងថា កម្ពុជាបានរកឃើញមេរោគកូវីត១៩ នៅលើខ្លួនបុរសជនជាតិខ្មែរ, លោក តាន់ គឹមសួរ និងលោក ប៉ែន ចំរុង ស្ម័គ្រចិត្តចូលរួម ជាមួយរាជរដ្ឋាភិបាល នឹងធ្វើរឿងមួយនេះហើយ…

នៅថ្ងៃទី ០៧ ខែមីនា ឆ្នាំ ២០២០ នេះ កម្ពុជា បានរកឃើញមេរោគកូវីត១៩ (Covid 19) មួយករណីទៀតហើយ នៅលើខ្លួនបុរសជនជាតិខ្មែរម្នាក់ក្នុងចំណោម៤នាក់ ដែលធ្វើការស្និទ្ធជាមួយជនជាតិជប៉ុន ឆ្លងមេរោគកូរ៉ូណាថ្មី ដែលចាកចេញពីខេត្តសៀមរាប នៅកាន់ប្រទេសជប៉ុន កាលពីពេលថ្មីៗនេះ។

ការប្រកាសអំពីភាពវិជ្ជមាន នៃមេរោគកូវីត១៩ នៅក្នុងប្រទេសកម្ពុជា បានធ្វើឡើងដោយ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា នៅក្នុងសន្និសីទកាសែត នាព្រលប់ថ្ងៃទី ០៧ ខែមីនា ឆ្នាំ ២០២០នេះ នៅឯ ទីស្តីការក្រសួងសុខាភិបាលកម្ពុជា។

ក្រោយពីឃើញបែបនេះហើយ លោក តាន់ គឹមសួរ បានធ្វើការប្រកាសក្នុងហ្វេសប៊ុករបស់ខ្លួនថា ” ខ្ញុំបាទតាន់ គឹមសួរ និងលោក ប៉ែន ចំរុង – Chamrong Pen ស្ម័គ្រចិត្តចូលរួម ជាមួយរាជរដ្ឋាភិបាល ដើម្បីប្រយុទ្ធប្រឆាំងនឹងវិរុស covid19 ទាំងការផ្សព្វផ្សាយ ទាំងការចុះទៅបំពេញបេសកកម្មដោយផ្ទាល់ជាមួយអ្នកជំងឺដែលកំពុងតែផ្ទុកវិរុសនេះ។

វាជាពេលវេលាមួយដែលពួកយើងត្រូវរួបរួមគ្នាហើយ មិនមែនជាពេលវេលាដែលត្រូវបន្ទោសអ្នកនេះឬអ្នកនោះទេ។ ជឿជាក់ថាបងប្អូនមួយចំនួននឹងគិតថាពួកយើងជោរ យកមុខ តាមការគិតទៅចុះ តែអាចចូលរួមជោរយកមុខជាមួយពួកយើងបានទេ? ខ្មែររួម ខ្មែរខ្លាំង ខ្មែរបែកបាក់ ខ្មែរអន្តរាយ។”៕

Related posts

Leave a Comment