រដ្ឋមន្ត្រីក្រសួងសុខាភិបាល បញ្ជាក់ថា រាជរដ្ឋាភិបាលសម្រេចថា នឹងមានការបិទសាលារៀនបណ្តោះអាសន្ន នៅក្រុងសៀមរាប ហើយនិង សៀមរាបសង្ក្រាន្ត ឆ្នាំនេះ ក៏លុបចោលដែរ

នៅមុននេះបន្តិច នាថ្ងៃទី ០៧ ខែមីនា ឆ្នាំ ២០២០ នេះ បើយោងតាមរយៈហ្វេសប៊ុក “BTV Cambodia” បានប្រាប់ឲ្យដឹងថា “ពលរដ្ឋខ្មែរម្នាក់បានឆ្លងមេរោគវិរុសកូរ៉ូណា ឬ( Covid-19) ហើយ ដោយបានឆ្លងពីជនជាតិជប៉ុនម្នាក់ នេះបើតាមការបញ្ជាក់ពីឯកឧត្តម ម៉ម ប៊ុនហេងរដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា”។

ហ្វេសប៊ុកដដែល បានបានបញ្ជាក់បន្ថែមទៀតថា៖ “រដ្ឋមន្ត្រីក្រសួងសុខាភិបាល បញ្ជាក់ថា រាជរដ្ឋាភិបាលសម្រេចថា នឹងមានការបិទសាលារៀនបណ្តោះអាសន្ន នៅក្រុងសៀមរាប ហើយនិង សង្ក្រាន្តសៀមរាបឆ្នាំនេះ ក៏លុបចោលដែរ បន្ទាប់ពីមានករណីបុរសជនជាតិខ្មែរម្នាក់ មានឆ្លងមេរោគCovid 19 នៅខេត្តសៀមរាប។”។

ការប្រកាសអំពីភាពវិជ្ជមាន នៃមេរោគកូវីត១៩ នៅក្នុងប្រទេសកម្ពុជា បានធ្វើឡើងដោយ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា នៅក្នុងសន្និសីទកាសែតមួយ នាព្រលប់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០នេះ នៅទីស្តីការក្រសួងសុខាភិបាលកម្ពុជា។ ដើម្បីជ្រាប កាន់តែច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ៕

Related posts

Leave a Comment