សាលារៀនទាំងអស់នៅក្រុងសៀមរាប ត្រូវបិទទ្វារសិន ខណៈមានករណីឆ្លងដំបូងលើជនជាតិខ្មែរ

ក្រោយពីបានរកឃើញមេរោគកូវីត១៩ មួយករណីនៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០នេះ នៅលើខ្លួនបុរសជនជាតិខ្មែរម្នាក់ក្នុងចំណោម៤នាក់ ដែលធ្វើការស្និទ្ធជាមួយជនជាតិជប៉ុនឆ្លងមេរោគកូរ៉ូណាថ្មី ដែលចាកចេញពីខេត្តសៀមរាប នៅកាន់ប្រទេសជប៉ុន កាលពីពេលថ្មីៗនេះ។

ក្នុងនោះផ្ទាល់ លោកម៉ម ប៊ុនហេង ក៏បានប្រកាសទៀតថា សាលារៀនគ្រប់ជាន់ថ្នាក់តាំងពីបឋមរហូតដល់ឧត្តមសិក្សាត្រូវបិទទ្វារសិន តែសម្រាប់តែសាលារៀននៅទីក្រុងសៀមរាបតែប៉ុណ្ណោះ ដែលនេះជាការធ្វើតាមរាជរដ្ឋាភិបាល។

Related posts

Leave a Comment