ស្រីអូន៖ ម៉ែអើយព្រះជន្មជិត៩០ឆ្នាំហើយ នៅវេចអន្សមលក់ទៀត អន្សមម៉ែឆ្ងាញ់ណាស់ កំពុងគិតរកវិធីជួយម៉ែចាស់ បងប្អូនចង់ហូបអន្សមឆ្ងាញ់ ម៉ែលក់នៅអូរឫស្សី ម្តុំលក់ជ្រូកខ្វៃ

ភ្នំពេញ៖ ដូចដែរប្រិយមិត្តបានស្គាល់ជាក់ជាមិនខាន ម្ចាស់ហ្វេសប៊ុកមួយឈ្មោះ “ស្រីអូន សម្រស់ធម្មជាតិ” ដែលគេភាគច្រើនតែងតែហៅគាត់ថា ស្រីអូន។ ក្រៅពីមុខជំនួងដែលកំពុងទទួលបានជោគជ័យ ស្រ្តីរូបនេះ ក៏កំពុងតែទទួលបានការកោតសរសើរជាខ្លាំងពីសំណាក់មហាជនជាច្រើន តាមរយៈការងារសប្បុរធម៌របស់គាត់។ ជាក់ស្តែងនៅថ្ងៃស្អែកនេះ ស្រីអូន និងក្រុមការងារ នឹងចុះទៅចែកអំណោយ ដែលមានដូចជាមី ក្រមា ទឹកផ្លែឈើ និងសម្ភារជាច្រើនទៀតទៅចែកជូនលោកតាធាក់ស៊ីក្លូជិត ៣០០នាក់។

ចំណែកឯនៅមនុនេះបន្តិច ស្រីអូន ទើបតែធ្វើការបង្ហោះរូបភាពប៉ុន្មានសន្លឹកទៀតហើយខណៈ រូបគាត់បានជួបលោកយាយម្នាក់។ ស្រីអូនបញ្ជាក់បន្ថែមទៀតថា៖ “ម៉ែអើយព្រះជន្មជិត90ឆ្នាំហើយ នៅវេចអន្សមលក់ទៀត អន្សមម៉ែឆ្ងាញ់ណាស់ កំពុងគិតរកវិធីជួយម៉ែចាស់ បងប្អូនចង់ហូបអន្សមឆ្ងាញ់ ម៉ែលក់នៅអូរឬស្សី ម្ដុំលក់ជ្រូកខ្វៃ”៕

Related posts

Leave a Comment