ជ្រះថ្លាណាស់! ស្រីអូន ត្រៀមអំណោយចែកជូន លោកតាធាក់ស៊ីក្លូ ជិត ៣០០នាក់ រួចហើយ មានដូចជា មី ទឹកផ្លែឈើ នំធុង ក្រមា និងសម្ភារជាច្រើនទៀត, ឃើញហើយរំភើបជំនួស

អ្នកប្រើប្រាស់ក្នុងហ្វេសប៊ុកមួយចំនួនធំ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន ម្ចាស់ហ្វេសប៊ុកមួយឈ្មោះ “ស្រីអូន សម្រស់ធម្មជាតិ” ដែលគេភាគច្រើនតែងតែហៅគាត់ថា ស្រីអូន។

ស្ត្រីរូបនេះ មិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាតប៉ុណ្ណោះទេ គឺគាត់មានចំនុចដ៏ពិសេសមួយទៀតគឺគាត់មានបេះដូងសប្បុរសធម៌ ព្រោះគេតែងតែឃើញទង្វើរដ៏ល្អមួយនេះគាត់តែងតែធ្វើមិនដែលដាច់ឡើយ។ និយាយរួមប្រសិនបើគាត់ជួបប្រទះនរណាម្នាក់ដែលកំពុងត្រូវការជំនួយជាចាំបាច់នោះ គឺគាត់នឹងឧបត្ថម្ភភា្លមៗតែម្តង។

ជាក់ស្តែងនៅថ្ងៃនេះ ស្រីអូនបានបង្ហោះរូបភាពជាច្រើនសន្លឹក ដែលខ្លួននិងក្រុមការងារបានត្រៀមអំណោយរួចជាស្រេច ដើម្បីចែកជូន លោកតា ធាក់ស៊ីក្លូ ដែលមានចំនួនជិត ៣០០ នាក់។ ក្នុងនោះមានដូចជា មី ក្រមា ទឹកផ្លែឈើ នំធុង និងសម្ភារជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។

ស្រីអូនបានភ្ជាប់សារខ្លីបញ្ជាក់បន្ថែមថា៖ “រៀបអំណោយជូនលោកតាសុីក្លូ ជូនបុណ្យផងបងប្អូន ថ្ងៃស្អែកជួបលោកតាធាក់សុីក្លូចំនួនជិត300នាក់ អរគុណគ្រួសារសម្រស់ធម្មជាតិ ជួយរៀបឥវ៉ាន់ដល់យប់ជ្រៅ”៕

Related posts

Leave a Comment