ឯកឧត្តម គួច ចំរើន៖ កូនពៅ​ បានចំណេះ​ ពីណា​ បបួលម៉ាក់ប៉ា​ ហាលថ្ងៃ​ សម្លាប់​ វីរុស,​ រីករាយថ្ងៃសៅរ៍​ ជូនពរប្រិយមិត្ត​ សុខភាពល្អ​ គ្រប់គ្នា​ ថែរក្សាអនាម័យ អោយបានជាប្រចាំ

មហាជនជាច្រើន ពិតជាស្គាល់ច្បាស់ ជាក់ជាមិនខាន ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ នោះ។ ចាប់តាំងពីលោក មកដល់ខេត្ត គឺលោកមានការមមាញឹកខ្លាំងណាស់ ក្នុងការដោះស្រាយ កិច្ចការដែលកំពុងប្រឈមមុខ នាពេលបច្ចុប្បន្ន ជាពិសេស​កំពុងផ្តោតសំខាន់ ទៅលើប្រព័ន្ធលូ និងផ្លូវ ព្រមទាំងកិច្ចការមួយចំនួនទៀត ដែលមិនអាចរៀបរាប់អស់។

ទោះរវល់ការងារយ៉ាងណាក៏ដោយ ក៏លោកតែងតែផ្តល់នូវភាពកក់ក្តៅ ជូនក្រុមគ្រួសារផងដែរ ដោយលោកជាញឹកញាប់តែងបង្ហោះរូបភាពផ្អែមល្ហែម ជាហូរហែ។ ជាក់ស្តែងនៅថ្ងៃទី ០៧ ខែមីនា ឆ្នាំ ២០២០ លោកបានថតរូបជាមួយក្រុមគ្រួសារបស់លោក ហើយក៏បានភ្ជាប់សារដ៏គួរឲ្យចាប់អារម្មណ៍មួយថា៖

“កូនពៅ​ បានចំណេះ​ ពីណា​ បបួលម៉ាក់ប៉ា​ ហាលថ្ងៃ​ សម្លាប់​ វីរុស ។​ រីករាយថ្ងៃសៅរ៍​ ជូនពរប្រិយមិត្ត​ សុខភាពល្អ​ គ្រប់គ្នា​ ថែរក្សាអនាម័យ អោយបានជាប្រចាំ។”៕

Related posts

Leave a Comment