ក្រោយឃើញអតីតម្ចាស់ផលិតកម្មរបស់ខ្លួន ក្លាយធ្លាក់ខ្លួនជាអ្នកលក់ទឹកសុទ្ធ សុខ ស្រីនាងក៏បង្ហោះសារដ៏ចាក់ដោតមួយថា

ភ្នំពេញ ៖ កាលពីយប់មិញនេះ នៅលើគណនីហ្វេសប៊ុកផ្លូវការ របស់តារាចម្រៀងស្រី សុខ ស្រីនាង បានបង្ហោះសារទាក់ទងទៅនឹងអតីតម្ចាស់ផលិតកម្ម KH Promotion ដែលបានធ្លាក់ខ្លួនលក់ទឹកនៅតាមចិញ្ចើមផ្លូវ ធ្វើឲ្យបណ្ដាសិល្បករ-សិល្បការិនីជាច្រើន មានការភ្ញាក់ផ្អើលជាខ្លាំង ពេលឃើញបែបនេះ។នៅក្នុងនោះ សុខ ស្រីនាង បានសរសេរថា៖យ៉ាងណាមិញ ក្រោយពីបានឃើញបែបនេះ ក៏បានធ្វើឲ្យមហាជនជាច្រើនមានការស្ញប់ស្ញែងទៅលើទឹកចិត្តរបស់នាងជាខ្លាំង។ ទាំងនេះស្ដែងឲ្យឃើញថា បើទោះបីជាតារាចម្រៀងស្រីល្បីឈ្មោះ អ្នកនាង សុខ ស្រីនាង

មានប្រជាប្រិយភាពខ្លាំងរហូតមកទល់ពេលបច្ចុប្បន្ននេះក៏ដោយ ក៏តារាស្រីសម្បុរស្រអែមរូបនេះ មិនភ្លេចគុណអតីតម្ចាស់ផលិតកម្ម KH លោក គឹម ហេង ឡើយ។គួរឲ្យដឹងផងដែរថា ផលិតកម្ម KH Promotion ធ្លាប់ទទួលបានជោគជ័យ និងល្បីឈ្មោះកាលពីជាង១០ឆ្នាំមុន ដែលប្រមូលផ្តុំទៅដោយតារាល្បីៗ មកទល់បច្ចុប្បន្ននេះ ដែលរួមមានដូចជា លោក សាន ផានិត សុខ ពិសី សុខ ស្រីនាង និងលោក ហ្សូណូ ជាដើម៕ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment