ដេវីត ពិកាដៃទាំងសងខាងតាំងពីកំណើត ព្រោះតែជីវភាព ពុកម៉ែ ទៅធ្វើពលករ នៅឯប្រទេស ថៃ, សព្វថ្ងៃដេវីត រស់នៅជាមួយជីដូនចាស់ ក្នុងស្ថានភាពជីវភាពលំបាក, ទោះបីសាលារៀន នៅឆ្ងាយផ្ទះ ហើយលំបាកធ្វើដំណើរមករៀនក្តី ក៏ដេវីត មិនព្រមបោះបង់ការសិក្សាដែរ (មានវីដេអូ)

នៅថ្ងៃទី ០៧ ខែមីនា ឆ្នាំ ២០២០ នេះ គេប្រទះឃើញ ហ្វេសប៊ុកមួយឈ្មោះ អ៊ុក សុខា បានបង្ហោះរូបភាព និងវីដេអូមួយ ពីកុមារាម្នាក់ ឃើញហើយពិតជាអាណិតខ្លោចចិត្ត ទោះបីស្ថិតក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយ ក៏ក្មេងប្រុសម្នាក់នេះ ឧស្សាហ៍ព្យាយាម និងតស៊ូក្នុងការសិក្សារៀនសូត្រណាស់។ ហ្វេសប៊ុកដដែលក៏បានបញ្ជាក់បន្ថែមទៀតថា៖

“កុមារា គីម ដេវីត សិស្សថ្នាក់ទី៧ នៃអនុវិទ្យាល័យ តាលោ ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ។ ដេវីត ពិកាដៃទាំងសងខាងតាំងពីកំណើត ។ ព្រោះតែជីវភាព ពុកម៉ែ របស់ដេវីត បានចំណាកស្រុកទៅធ្វើពលករ នៅឯប្រទេស ថៃ ។ សព្វថ្ងៃដេវីត រស់នៅជាមួយជីដូនចាស់ ក្នុងស្ថានភាពជីវភាពលំបាក ។ ប៉ុន្តែដេវីត ជាក្មេងស្លូតបូត ឧស្សាហ៍ព្យាយាម និងតស៊ូក្នុងការសិក្សារៀនសូត្រ ទោះបីសាលារៀន នៅឆ្ងាយផ្ទះ ហើយលំបាកធ្វើដំណើរមករៀនក្តី ក៏ដេវីត មិនព្រមបោះបង់ការសិក្សាដែរ។”៕

Related posts

Leave a Comment