ញាក់សាច់! ចែកា បោកកូនជ្រូកម្តង បានលុយខ្មែរច្រើនណាស់ រហូតដល់ទៅ 430 លានរៀល ខំសន្សំត្រឹមតែ…(មានវីដេអូ)

មហាជនមួយចំនួនធំ ពិតជាស្គាល់ជាក់ជាមិនខាន អ្នកលក់ផលិតផលតាម Online ដ៏ស្រស់ស្អាតម្នាក់ ឈ្មោះ អឿន ម៉ូលីកា ភាគច្រើនគេតែងតែហៅថា ចែកា។ គាត់មិនត្រឹមតែមានសម្រស់ស្រស់ស្អាតប៉ុណ្ណោះទេ គឺថែមទាំងមានចិត្តធម៌ថែមទៀតផង។ ហើយថ្មីៗនេះ នាថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២០ បានរៀបការជាមួយបុរសសង្ហាម្នាក់ហើយ។

ចំណែកម្សិលមិញនេះ នាថ្ងៃទី ០៦ ខែមីនា ឆ្នាំ ២០២០ ប្រិយមិត្តក្នុងបណ្តាញសង្គមហ្វេសប៊ុកមានការចាប់អារម្មណ៍យ៉ាងខ្លាំងម្តងទៀត ក្រោយឃើញ ចែកា បោកកូនជ្រូក ដែលខំសន្សំ បានយ៉ាងច្រើនស្ទើរមិនគួរឲ្យជឿ។ ចែកា បានបញ្ជាក់ក្នុងហ្វេសប៊ុករបស់ខ្លួនបន្ថែមថា៖ “430លានរៀល រយៈពេល1ខែ សុំទោសដែលម៉ាក់បោកកូន ព្រោះកូនប៉ោងពេក ម៉ែខ្លាចបែក”។

ក្រោយពីឃើញបែបនេះ ធ្វើឲ្យគ្រប់គ្នា លាន់មាត់សរសើរ អ្នកលក់ម្នាក់នេះ ដែលពូកែសន្សំលុយបានយ៉ាងច្រើនបែបនេះ ហើយអ្នកខ្លះចូល comment ថា ” ចែពូកែរកសុីណាស់”។ ហើយក៏នៅមាន comment កោតសរសើរជាច្រើនទៀត ដែលចែកាខំប្រឹងរកស៊ីដោយកំលាំងញើសឈាម ហើយសន្សំលុយបានយ៉ាងច្រើនបែបនេះ។ ដើម្បីកុំឲ្យខាតពេលយូរ តោះទៅទស្សនាវីដេអូទាំងអស់គ្នា៕

Related posts

Leave a Comment