សង្វេគណាស់!!! ជីវភាពក្រីក្រ ម្តាយប្រើកូនឡើងកាប់ផ្លែត្នោត កូនឡើងដល់លើ មិនប្រយ័ត្មក៏

(កំពង់ឆ្នាំង)៖ នៅថ្ងៃព្រហស្បតិ៍​ ១២កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង៨ និង៥៥ នាទី មានករណីមនុស្សធ្លាក់ពីលើដើមត្នោត នៅចំណុចខាងក្រោយផ្ទះចម្ងាយប្រហែល៣០ ម៉ែត្រ ក្នុងភូមិវត្តថ្មី ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បណ្ដាលឲ្យស្លាប់។ ជនរងគ្រោះ

ឈ្មោះ តឹក លី ភេទស្រី អាយុ៤៩ ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។ មូលហេតុបណ្តាលមកពីម្តាយជនរងគ្រោះបានប្រើកូនប្រុសអាយុ ១៣ ឆ្នាំ ឲ្យឡើងកាប់ដើមត្នោត លុះពេលឡើងដល់ខាងលើក៏បានដាច់ខ្សែចងបង្អោង បណ្ដាលឲ្យធ្លាក់ក្មេងប្រុសនោះមកលើម្ដាយដែលអង្គុយចាំនៅខាងក្រោម និងបណ្ដាលឲ្យស្លាប់ភ្លាមៗ៕ ប្រភព៖ ហ្វេសប៊ុក

Related posts

Leave a Comment