ល្អណាស់!!! បុគ្គលិក​ គ្រូពេទ្យ​ នៃ​មន្ទីរពេទ្យ​ខេត្ត​បាត់ដំបង​ ចាប់ផ្ដើមហ្វឹកហាត់ប្រើឯកសណ្ឋាន ត្រៀមប្រយុទ្ធប្រឆាំង ការ​ចម្លង​មេរោគ​កូរ៉ូ​ណា​ COVID-19

កាលពី ​ថ្ងៃ​ទី​៤-៥​ ខែ​មីនា​ ឆ្នាំ​២០២០​ គេប្រទះឃើញ ខាង មន្ទីរពេទ្យ​ខេត្ត​បាត់ដំបង​បាន​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​ស្តី​អំពី​ វីរូស​កូរ៉ូ​ណា​ប្រភេទ​ថ្មី​ (COVID-19) ដល់​បុគ្គលិក​ គ្រូពេទ្យ​ ដែល​ជា​សមាជិក​ក្រុម​ឆ្លេីយ​តប​បន្ទាន់​ (RRT) ដេីម្បី​ត្រៀម​ឆ្លេីយ​តប​ទៅ​នឹង​ការ​ចម្លង​មេរោគ​កូរ៉ូ​ណា​ COVID-19 ។

ក្នុងនោះគេក៏បានឃើញ សកម្មភាពក្រុមគ្រូពេទ្រ ជាច្រើននាក់ បានចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពីវីរូស​កូរ៉ូ​ណា​ប្រភេទ​ថ្មី​ (COVID-19) ដោយគ្រូពេទ្យគ្រប់រូប តម្រូវឱ្យស្លៀកឯកសណ្ឋានការពារ ជាមួយនឹងការហ្វឹកហាត់ប្រើសម្ភារផ្សេងៗទៀត។

ក្រោយពីឃើញបែបនេះហើយ ធ្វើឲ្យអ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនពេញចិត្ត និងកោតសរសើរដល់មន្ទីរពេទ្យនេះយ៉ាងខ្លាំង ហើយមានអ្នកខ្លះក៏បានចូល comment ថា “ពិតជាល្អ និងត្រឹមត្រូវបំផុត ពិតជាខេត្តល្អ និងមន្ទីរពេទ្យល្អ ដែលមានអ្នកដឹកនាំមន្ទីរពេទ្យបែបនេះ ។”។ ដើម្បីជ្រាប កាន់តែច្បាស់សូមទស្សនាទិដ្ឋភាពទូទៅនៃវគ្គបណ្តុះបណ្តាលនេះទំាងអស់គ្នា៕

Related posts

Leave a Comment