ជ្រះថ្លាណាស់! អ្នកនាង មាស សុខសោភា ថ្វីត្បិតតែនៅបរទេសមែន ប៉ុន្តែមិនភ្លេចប្រពៃណីខ្មែរបានរៀបចំធ្វើបុណ្យនៅផ្ទះរបស់ខ្លួនក្នងថ្ងៃភ្ជុំបិណ្យ

កាណាដា ៖ ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយថា ដោយនេះជារដូវកាន់បិណ្ឌ គេសង្កេតឃើញថាពុកម៉ែបងប្អូនទាំងអស់ បាននាំគ្នាយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅឯវត្ត ដែលនេះជាប្រពៃណីខ្មែរយូរលង់ណាស់មកហើយ។ ជាក់ស្ដែង ខណៈពេលដែលតារាចម្រៀងស្រី ដ៏មានប្រជាប្រិយភាពអ្នកនាង មាស សុខសោភា កំពុងតែរស់នៅក្រៅប្រទេស ជាមួយនឹងការចេញសម្ដែងផងនោះ ធ្វើឲ្យបណ្ដាអ្នកគាំទ្រនៅក្នុងស្រុកនិងក្រៅស្រុក តែងតែតាមពីសកម្មភាពរបស់នាង រំលងពីខ្សែភ្នែកនោះទេ។

លើសពីនេះទៅទៀតនោះគឺ តារាចម្រៀងស្រីដែលមានសម្លេងផ្អែមអ្នកនាង មាស សុខសោភា ក៏បានបង្ហាញពីសកម្មភាពជាច្រើនរបស់ខ្លួន ជាមួយការទៅវត្តក្នុងពិធីភ្ជុំបិណ្ឌអមទៅដោយទឹកមុខយ៉ាងស្រស់ស្រាយ ធ្វើឲ្យបណ្ដាអ្នកគាំទ្រមានការចាប់អារម្មណ៍ខ្លាំងមែនទែន។ ទាំងនេះស្ដែងឲ្យឃើញថា បើទោះបីជាអ្នកនាង មាស សុខសោភា ចេញទៅសម្ដែងនៅក្រៅប្រទេស និងមានភាពមមាញឹកខ្លាំងយ៉ាងណាក៏ដោយ ក៏តារាស្រីរូបនេះ មិនចោលប្រពៃណីទំនៀមទម្លាប់របស់ខ្មែរយើងដែរ។ តោះទៅទស្សនារូបភាពទាំងអស់គ្នា៖ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment