កាលពីពេលថ្មីៗនេះ លោកព្រាប សុវត្ថិ ដែលជាតារាចម្រៀងប្រចាំផលិតកម្ម ហង្សមាស ត្រូវបានប្រជាពលរដ្ឋជាច្រើនគ្រួសារ បានធ្វើការតវ៉ា នៅមុខផ្ទះ ស្នើរសូមឲ្យលោកព្រាប សុវត្ថិ ធ្វើការដោះស្រាយចំនួន៤ចំណុច ទី១. ឈប់ ឲ្យគាត់ធ្វើរបងបំពានលើផ្លូវសាធារណៈ ទី២ . ឈប់ ធ្វើរោងឈើបិតផ្លូវ ទី៣ .ឈប់ ចតរថយន្ត បិតផ្លូវ គ្មានសណ្តាប់ធ្នាប់ និងទី៤.ឈប់ រោទិ៍សំឡេងរថយន្តលាន់ខ្លាំងដែកពួនមិនបាន ចំពោះហេតុការណ៍នេះបានកើតឡើងនៅចំណុចផ្លូវលំក្រុម៣ភូមិច្រេស សង្កាត់គោកឃ្លាង ខ ណ្ឌសែនសុខ។
យ៉ាងណាមិញ នៅមុននេះបន្តិច កំពូលតារាចម្រៀងលោកព្រាប សុវត្ថិ បានធ្វើការបកស្រាយ ជូនមហាជន ចំពោះការតវ៉ា ពីសំណាក់ពលរដ្ឋជាច្រើនកើតឡើងកន្លងមក ។ តារាចម្រៀងលោកព្រាប សុវត្ថិ បានលើកឡើងថា ពីមុនផ្លូវមួយនេះ គឺជាកន្លែងស្ទូចត្រី និងមានទឹក ហើយលោកបានចាក់ដី ដើម្បីបានផ្លូវមួយនេះ។ លោកបានរៀបរាប់បន្តទៀតថា រឿងបញ្ហាឈើ នោះគឺលោក បានស្នើរសូមដល់អាជ្ញាធរ រួចរាល់ហើយដែរ ចំពោះរឿងរោងឈើនេះ លោក សុំដាក់តែមួយរយៈពេលទេ។ លោកព្រាប សុវត្ថិ សូមឲ្យបងប្អូន និយាយគ្នាដោយត្រង់ ចំពោះគ្នាដោយត្រង់ សួរគ្នាទៅវិញទៅមក។ អាជ្ញាធរបានបញ្ជាក់ថា ចំពោះរឿងរ៉ាវទាំងអស់នោះ គឺបងប្អូនប្រជាពលរដ្ឋ បានយល់ស្រប និងព្រមព្រៀងរួចរាល់ហើយ ដោយសន្តិវិធី។