ចំប៉ីខ្មៅ សឹកវិញហើយ ក្រោយបួសបាន ៧ ថ្ងៃ ពេលនេះដើរ Live វីដេអូពេញវាលស្រែ(មានវីដេអូ)

ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានដឹងរួចមកហើយថា​ កាលពីថ្ងៃទី១៦ ខែកុម្ភៈ​ ឆ្នាំ២០២០ កន្លងផុតមកនេះលោក យិន ហេង ហៅ ចំបុីខ្មៅ បានសម្រេចចិត្តសាងផ្នួសបួសជាព្រះសង្ឃដើម្បីសងគុណឪពុកម្តាយ បន្ទាប់ពីខ្លួនបានរួចមានសេរីភាពពីមន្ទីរឃុំឃាំងព្រៃស ដែលធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង។ យ៉ាងណាមិញ ក្រោយពេលបានបួសអស់រយៈពេលមួយរយៈរួចមក ពេលនេះលោក យិន ហេង ហៅ ចំបុីខ្មៅ ត្រូវបានដឹងថា បានសឹកពីព្រះសង្ឃវិញហើយនិង បានបង្ហាញខ្លួនជាថ្មីលើបណ្តាញសង្គមហ្វេសប៊ុកឡើងវិញ។

ការលាចាកសិក្ខាបទ ហើយក៏បង្ហាញខ្លួនប្រឡូកក្នុងបណ្តាញសង្គមជាថ្មីនេះ​ ចំបុីខ្មៅ ក៏ត្រូវបានគេមើលឃើញថា រាងចាស់ចិត្តចាស់គំនិតឡើងវិញផងដែរ។ ជាមួយគ្នានោះគេក៏ឃើញ ចំបុីខ្មៅ បានដើរឡាយវីដេអូពេញវាលស្រែថែមទៀតផង។ បើតាមការរយៈឡាយវីដេអូនោះ ចំបីខ្មៅ បានបង្ហាញខ្លួនមានសុខទុកជាធម្មតាទេ ជាមួយនឹងការបញ្ជាក់ ដែរថាលោកបានបួសតែ ៧ ថ្ងៃប៉ុណ្ណោះដើម្បីបង្រប់កិច្ច និងបានសាចាកសិក្ខាបទវិញកាលពីថ្ងៃឹទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងមកនេះ។ ពេលនេះដែរលោក យិន ហេង ហៅ ចំបុីខ្មៅ កំពុងតែស្ថិតនៅស្រុកកំណើតផងដែរ។ តោះកុំឲ្យខានពេលវេលាយូរសូមទស្សនាវីដេអូខាងក្រោមនេះ៕

Related posts

Leave a Comment