ចូលរួមអបអរសាទរផង! ទីបំផុតតារាសម្តែងលោកជា សំណាង បានទទួលកូនទីមួយជាសមាជិកថ្មីហើយក្រោយរៀបការបាន៣ខែរួចមក

ភ្នំពេញ ៖ មហាជនជាច្រើនបានទទួលជ្រាបដឹងហើយថា តារាសម្តែងដែលមានវ័យក្បែរ ៥០ ឆ្នាំ លោក ជា សំណាង បានរៀបការជាមួយភរិយា ដែលជាអ្នកបង្ហាញម៉ូដម្នាក់ កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០១៩កន្លងទៅ នៅគេហដ្ឋានខាងស្រី ដែលស្ថិតនៅខេត្តកំពតក្រោយពីរៀបការបានប្រមា ណជាងបីខែ ពេលនេះតារាសម្តែងវ័យជ្រេលោក ជា សំណាង បានក្លាយជា ប៉ាប៉ាគេ និង បានឃើញមុខកូនដំបូងរបស់ខ្លួន

ដែលធ្វើឱ្យមិត្តភក្តិក៏ដូចជាអ្នកគាំទ្រមានការសាទរជាខ្លាំង ។ ពេលនេះដែរ ភរិយារបស់លោកក៏បានសម្រាលកូនទីមួយ ដែលមានមុខមាត់គួរឱ្យស្រឡាញ់កាលពីប៉ុន្មានថ្ងៃមុននេះ ។ យ៉ាងណាមិញ គេបានឃើញលោក ជា សំណាង បានពរកូនដំបូងរបស់លោក

ជាមួយនឹងទឹកមុខ រីករាយជាខ្លាំង ។ ដោយឡែក ទោះជាមានវ័យច្រើន តែ ជា សំណាង មិនអន់ប៉ុន្មានឡើយ រៀបការភ្លាមបានកូនប្រលែងលេងភ្លែតតែម្តង ។ ជាក់ស្តែង ទោះបីជាមានវ័យច្រើន តែលោក ជា សំណាង នៅតែបន្តប្រឡូកក្នុងអាជីពសិល្បៈដដែល ។ លោក លេចមុខនៅក្នុងរឿងភាគទូរទស្សន៍ជាច្រើនក្នុងតំណែងជាតួឪពុក សូមទស្សនារូបភាពខាងក្រោមនេះ។ប្រភព៖ ហ្វេសប៊ុក

Related posts

Leave a Comment