រំជួលចិត្តណាស់! បងស្រី ទ្រី ដាណា ខ្វល់ខ្វាយ គ្រួសារដែរត្រូវភ្លើងឆេះខ្លាំង និងសូមឲ្យពួកគាត់ មានជីវិត និងមានសុវត្តភាពទាំងអស់គ្នា

ព្រៃវែង ៖ ប្រិយមិត្តជាទីមេត្រី នៅកាលពីរសៀលថ្ងៃ ទី០២ ខែមីនា ឆ្នាំ២០២០ កន្លងទៅនេះមានហេតុការណ៏ អគ្គិ ភ័ យ មួយ បានឆា ប ឆេះ តូបផ្សាររបស់ប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ ស្ថិតនៅត្រង់ចំណុចផ្សារក​ អណ្ដេីក​ ស្រុកកំពង់ត្របែក​ ខេត្តព្រវែង ដោយបណ្ដាលធ្វើឲ្យមានការខូតខាតទ្រព្យសម្បត្ដិ រួមទាំង បាត់ បង់ អាយុ ជីវិត ថែមទៀតផង។

ដោយឡែកបើយោងទៅតាមការផុសរបស់បងស្រី ទ្រី ដាណា នៅមុននេះ បងស្រី ទ្រី ដាណា បានធ្វើការលើកឡើងយ៉ាងដូច្នេះថា ៖ ខ្ញុំចង់អោយប្តីគាត់រស់ណាស់​ សូមទេវតាថែមរក្សារផង😰លឺថាប្តីគាត់ធ្ងន់ណាស់😰ហេីយសូមអោយគ្រួសារគាត់អ្នកដែលមានជីវិតអោយឆាប់ជាឆាប់ៗផងចុះ😰😰 ។

សូមរំលឹកផងដែរថាចំពោះគ្រួសារដែលត្រូវភ្លើងឆេះនេះ បងស្រី ទ្រី ដាណា បានចុះទៅសួរសុខទុក្ខរួមមកហើយ ក្នុងពេលនោះដែរបងស្រី ទ្រី ដាណា បានត្រឹមតែរំជួលចិត្ត ព្រោះជួយអីមិនបានមានតែជូនជាថវិកាមួយចំនួនដើម្បីជួយសម្រាលជនរងគ្រោះនៅក្នុងការចំណាយនិងថ្លៃព្យាបាលផងដែរ ៕

Related posts

Leave a Comment