(ចិន)៖ វេជ្ជបណ្ឌិត Mei Zhongming ដែលធ្វើការជាមួយវេជ្ជបណ្ឌិត Li Wenliang នឹងជាអ្នកដែលបម្រើការនៅជួរមុខប្រឆាំងនឹងវីរុសកូរ៉ូណាក្នុងទីក្រុងវូហានប្រទេស ពេលនេះគាត់ក៏ទទួលមរណភាពដោយសារវីរុសកូរ៉ូណាដែរ។ វេជ្ជបណ្ឌិត Mei Zhongming ដែលមានវ័យ ៥៧ឆ្នាំ បានឆ្លងវីរុសកូរ៉ូណា ខណៈពេលដែលគាត់កំពុងបម្រើការនៅមន្ទីរពេទ្យ Wuhan Central ហើយគាត់បានទទួលមរណភាពកាលពីថ្ងៃអង្គារម្សិលមិញនេះ។
វេជ្ជបណ្ឌិត Mei Zhongming បានទទួលមរណភាពក្នុងវ័យ ៥៧ ឆ្នាំ ដោយសារវីរុសកូរ៉ូណា ខណៈពេលដែលគាត់កំពុងធ្វើការនៅមន្ទីរពេទ្យ Wuhan Central គួររម្លឹកផងដែរថា មិត្តរួមការងាររបស់លោកដែលមានឈ្មោះថា Li Wenliang វ័យ ៣៤ ឆ្នាំ ដែលត្រូវបានក្រុមអាជ្ញាធរចិនហៅទៅព្រមាន ទាក់ទងនឹងការផ្សព្វផ្សាយព័ត៌មានពីការផ្ទុះឡើងនៃវីរុសកូរ៉ូណាដំបូងបំផុតនោះក៏បាន ស្លា ប់ ដោយសារវីរុសដ៏កា ច ស ហា វ នេះដែរកាលពីខែមុន ហើយមរណភាពរបស់លោកបានធ្វើឱ្យមហាជនមានភាពសោកសៅនិងខឹងចំពោះទង្វើរបស់ក្រុមអាជ្ញាធរនៅក្នុងប្រទេសចិន។
វេជ្ជបណ្ឌិត Li Wenliang បានទទួលមរណភាពក្នុងវ័យ ៣៤ឆ្នាំ ដោយសារវីរុសកូរ៉ូណា ខណៈពេលដែលគាត់កំពុងធ្វើការនៅមន្ទីរពេទ្យ Wuhan Central លោកវេជ្ជបណ្ឌិត Mei Zhongming គឺជាវេជ្ជបណ្ឌិតទី៣ ដែលបានទទួលមរណភាពដោយសារវីរុសកូរ៉ូណានៅមន្ទីរពេទ្យ។ ចំណែកវេជ្ជបណ្ឌិត Jiang Xueqing ដែលជាប្រធានផ្នែក វះ កា ត់ក្រពេញទីរ៉ូអ៊ីតនិងសុដន់ក៏បានទទួលមរណភាពដោយសារវីរុសកូរ៉ូណានេះដែរក្នុងវ័យ ៥៥ឆ្នាំ។ ក្រោយ មរណភាពរបស់វេជ្ជបណ្ឌិត Mei Zhongming ខាងមន្ទីរពេទ្យបានសម្តែងសមានទុក្ខដល់គ្រួសារលោក ហើយព្រមទាំងបានកោតសរសើរចំពោះការខិតខំប្រឹងធ្វើការរបស់លោកអស់រយៈពេលជាង ៣០ ឆ្នាំកន្លងមកនេះ។
វេជ្ជបណ្ឌិតJiang Xueqing ដែលជាប្រធានផ្នែក វះ កា ត់ ក្រពេញទីរ៉ូអ៊ីតនិងសុដន់នៅមន្ទីរពេទ្យ បានទទួលមរណភាពក្នុងវ័យ ៥៥ ឆ្នាំ បើយោងតាមតួលេខផ្លូវការបានឱ្យដឹងថា វេជ្ជបណ្ឌិតនិងគិលានុបដ្ឋាយិកាចំនួន ១៣ នាក់បាន ស្លា ប់ ដោយសារ Covid-19 ហើយជាង ៣.០០០ នាក់បានឆ្លងជំងឺនេះនៅក្នុងប្រទេសចិន ចាប់តាំងពីមានការរាតត្បាតដំបូងនៅកណ្តាលទីក្រុងវូហានកាលពីខែធ្នូ។ ក្រោយការផ្ទុះឡើងនៃជំងឺនេះ មន្ទីរពេទ្យនៅទីក្រុងវូហាន និងទូទាំងខេត្តហ៊ូប៉ី គឺពោរពេញដោយអ្នកជំងឺរាប់ម៉ឺននាក់ ដោយក្នុងនោះ វេជ្ជបណ្ឌិតនិងគិលានុបដ្ឋាយិកាដែលកំពុងព្យាបាលអ្នកជំងឺ ក៏ត្រូវស៊ូទ្រាំនឹងកង្វះខាតឧបករណ៍ការពារនិងការផ្គត់ផ្គង់ថ្នាំដែរ៕ ប្រភព៖ ហ្វេសប៊ុក