ឆ្លងទៀតហើយ! យោធាអាមេរិ ២ រូបទៀតហើយដែលបានឆ្លងវីរ៉ុស(កូរ៉ូណា COVID-19) នៅឯកូរ៉េខាងត្បូងក្រោយធ្វើរោគវិនិច្ឆ័យឃើញថាវិជ្ជមាន

សេអ៊ូល៖ បញ្ជាការកងទ័ពអាមេរិកប្រចាំនៅកូរ៉េខាងត្បូងបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា យោធា២នាក់ នៃកងទ័ពអាមេរិកនៅកូរ៉េខាងត្បូងដែលរស់នៅក្នុងទីក្រុង ឌែហ្គូ ប្រទេសកូរ៉េខាងត្បូង ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថាមានជម្ងឺរលាកស្ងួតថ្មីនេះ។ ជាលទ្ធផលសរុបនៃចំនួនករណីដែលបានបញ្ជាក់អំពី បុគ្គលិកយោធាអាមេរិកនៅកូរ៉េបានកើនឡើងដល់៦នាក់។

ហើយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់បានរាយការណ៍ថាករណីថ្មីមួយនេះ ក្នុងចំណោមករណីថ្មីពីរគឺសមាជិកគ្រួសារនៃមន្រ្តីយោធានិងទាហានអាមេរិកដែលកំពុងតែឈរជើងនៅប្រទេសកូរ៉េខាងត្បូង។ យោធាទំាង២រូបនេះត្រូវបានដាក់ឲ្យឃ្លាតឆ្ងាយកាលពីថ្ងៃពុធ។

ហើយជាងនេះទៅទៀតពួកគេមិនត្រូវបានអនុញ្ញាតឲ្យទាក់ទងបុគ្គលិកយោធាអាមេរិកផ្សេងទៀតនៅក្នុងប្រទេសកូរ៉េខាងត្បូងក្នុងអំឡុងពេលដាក់ឲ្យពួកគេនៅដាច់ដោយឡែក។ បច្ចុប្បន្ននេះអ្នកជម្ងឺកំពុងសម្រាកព្យាបាលដាច់ដោយឡែកនៅមន្ទរពេទ្យយោធារបស់សហរដ្ឋអាមេរិក។ ហើយករណីដែលបានបញ្ជាក់មួយទៀតនោះគឺសមាជិកគ្រួសាររបស់មន្រ្តីយោធាអាមេរិកម្នាក់ដែលត្រូវបានគេដាក់ឲ្យនៅដាច់ដោយឡែកផងដែរ តាំងពីថ្ងៃសុក្រ។ រយៈពេលនៃការដាច់ពីគ្នារវាងប្តីឫប្រពន្ធរបស់គាត់នោះ គឺគាត់មិនបានទាក់ទងបុគ្គលិកយោធាអាមេរិកផ្សេងៗទៀតដែលមានមូលដ្ឋាននៅប្រទេសកូរ៉េខាងត្បូងឡើយ។

ហើយទីស្នាក់ការកណ្តាលទប់ស្កាត់វិធានការ បង្ការការឆ្លងរាតត្បាតរបស់កូរ៉េខាងត្បូងបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ប្រាប់ឲ្យដឹងថា គិតត្រឹមម៉ោង 12:00 ព្រឹកថ្ងៃដដែល ប្រទេសនេះមានករណីឆ្លងជម្ងឺរលាកផ្លូវដង្ហើមចំនួន ៤៣៨ ករណី ត្រូវបានបញ្ជាក់ថាឥឡូវនេះមានចំនួនសរុប ៥.៧៦៦ ករណីទូទាំងប្រទេស៕

ប្រភពពី៖ orientaldaily

Related posts

Leave a Comment