កាន់តែយ៉ាប់ខ្លាំងហើយ! មានមេរោគ ២ប្រភេទទៀតកំពុងបំបែកខ្លួនចេញពីវីរ៉ុសកូរ៉ូណា មនុស្ស២នាក់បានឆ្លងមេរោគនេះហើយ

បរទេស៖ កាន់តែយ៉ាប់ខ្លាំងណាស់ហើយមានមេរោគ ២ប្រភេទទៀតកំពុង បំបែកខ្លួនចេញពីវីរ៉ុសកូរ៉ូណា មនុស្ស២នាក់បានឆ្លងមេរោគនេះហើយ។ នេះបើយោងតាមរយៈសារព័ត៌មាន វ័យទ័រ បានឲ្យដឹងថា ការសិក្សារថ្មីៗដែលធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវនៃសាលាវិទ្យាសាស្រ្ត នៃសាកលវិទ្យាល័យប៉េកាំង និងវិទ្យាស្ថានប៉ាស្ទ័រសៀងហៃ ក្រោមបណ្ឌិតសភាវិទ្យសាស្រ្តចិនបានបង្ហាញថាឥឡូវនេះមានមេរោគពីរប្រភេទនៃវីរ៉ុសនេះ កំពុងរាលដាល និងឆ្លងទៅដល់មនុស្ស។

ក្នុងនោះដែរ ការសិក្សារបឋនេះបានរកឃើញថាវីរុសកូរ៉ូណាដែលរាលដាលកាន់តែខ្លាំងក្លានៃការវិភាគកន្លងមកមានទៅដល់ ៧០% ម្យ៉ាងវិញទៀតករណីចំនួន ៣០% នៃវីរុសនេះមានការរីករាយដាលយឺតយ៉ាវ។

យ៉ាងណាមិញ ក្រុមអ្នកស្រាវជ្រាវក៏បាននិយាយថាផងដែរថា ការសិក្សាររបស់ពួកគេគឺជាខ្នាតតូចមួយប៉ុណ្ណោះដោយយក (១០៣ គំរូនៃវីរុស) ហើយពួកគេនឹងត្រូវធ្វើការសិក្សាបន្តទៀតជាមួយនឹងចំនួនដ៏ច្រើននៃគំរូរបស់វាដើម្បីស្វែងរយល់ពីការវិវត្តរបស់វីរុសនេះតទៅមុខ។

ទោះបីជាអ្នកជំនាងមកពីប្រទេសផ្សេងៗបានយល់ឃើញថាការសិក្សាគួរឲ្យចាប់អារម្មណ៍ក៏ដោយ ប៉ុន្តែពួកគេបានព្រមានថាអំពីផលវិបាកនៃការកំណត់នូវរោគសញ្ញានៃវីរុសទាំងនេះ ផងដែលអំពីព័ត៌មានបឋមដែលពួកគេកំពុងទទួលបាន។

នេះបើយោងទៅតាមការសិក្សារបស់ក្រុមវិជ្ជសាស្រ្តទាំងនោះ ពួកគេនិយាយថា៖ ការរកឃើញទាំងនេះ គឺវាគាំទ្រយ៉ាងខ្លាំងដល់តម្រូវការបន្ទាន់ សម្រាប់ការសិក្សាបន្ទាន់បន្ថែមដែលរួមបញ្ចូលទិន្នន័យពន្ធុវិទ្យាទិន្នន័យរោគរា តត្បា ត និងកំណត់ត្រាតារាងរោគសញ្ញា រោគសញ្ញារបស់អ្នកជំ ងឺកូរ៉ូណា២០១៩ផងដែរ៕

Related posts

Leave a Comment